ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល ឃាត់ខ្លួនមនុស្ស ៣នាក់ នៅរោងកាហ្វេ ដែលល្មើសនឹងវិធានការរដ្ឋបាល

3 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក…

កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះឃាត់ខ្លួនមនុស្សចំនួន ៣នាក់ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលល្មើសនឹងវិធានការរដ្ឋបាល។

ជនល្មើសវិធានការរដ្ឋបាលទាំង ៣នាក់ រួមមាន៖ ១-ឈ្មោះ ទេព វ៉ាន់ ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកម្មករ។ ២-ឈ្មោះ ម៉ៅ ប៉ាក់ អាយុ ៤៧ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប។ ៣-ឈ្មោះ លេ ហុងហ្វុង អាយុ ៤៥ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរកាហ្វេ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឲ្យដឹងថា បុរស ៣នាក់ខាងលើ មិនគោរពតាមការណែនាំរបស់អាជ្ញាធរ និងការផ្សព្វផ្សាយអំពីវិធានការពារ ស្តីពីការបិទខ្ទប់ក្រុងតាខ្មៅ ដោយបុរស ៣នាក់នោះ នៅប្រមូលផ្តុំអង្គុយផឹកកាហ្វេ នៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទោះបីជាមានការអប់រំពីអាជ្ញាធរមានសមត្ថកិច្ច ម្តងជាពីរដងមកហើយក្តីមុខសញ្ញាល្មើសទាំង ០៣នាក់នេះ នៅតែមិនស្ដាប់តាមការណែនាំ និងមិនមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវថែមទៀតផង ទើបកម្លាំងនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួនជនទាំង ០៣នាក់នោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមមាត្រា១០នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បទមិនគោរពវិធានការរដ្ឋបាលដែលបានដាក់ចេញ ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល។ បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១៩លានរៀល (បើបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)។ បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀលទៅ ២០លានរៀល (បើបានបណ្ដាលឲ្យ​ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)៕ ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ