ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​កងកម្លាំង​ចុះ​ល្បាត ដើម្បី​ពង្រឹង​វិធានការ​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃអាទិត្យ​នេះ លោក ឃួ​ង ស្រេង ប្រធាន គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កងកម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃអាទិត្យ​នេះ លោក ឃួ​ង ស្រេង ប្រធាន គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កងកម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ជូនដំណឹង​ជា​ចុង​ក្រោយ សូម​បងប្អូន​ដែល​ពុំ​មាន​ភារកិច្ច​ចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​បងប្អូន​ប្រជាជាតិ​យើង និង​ត្រូវ​អនុវត្ត​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​៥០​សសរ ចុះ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ស្ដី​ពី​ការ​កែសម្រួល​វិធានការ​ដែល​ត្រូវ​អនុវត្ត​អំឡុង​ពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល ជា​បណ្តោះអាសន្ន​សម្រាប់​១៤​ថ្ងៃ បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា​មិន​ចូលរួម​អនុវត្តន៍ នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ