ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានជាង ២ម៉ឺននាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី០២ មេសា មកដល់ថ្ងៃទី១៧មេសា នៅខេត្តសៀមរាប ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ សរុបបាន​ ២២១៦០នាក់។​ នៅព្រឹកថ្ងៃទី១៨…

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី០២ មេសា មកដល់ថ្ងៃទី១៧មេសា នៅខេត្តសៀមរាប ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ សរុបបាន​ ២២១៦០នាក់។​ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ គឺជាថ្ងៃចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ លើកទី២។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំង លើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើឡើង​ ដោយ​មានវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សខេត្ត គណៈអភិបាលខេត្ត រួមទាំងភរិយា និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការជាច្រើនទៀត។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ លើកទី១ ចាប់ពី​ថ្ងៃទី០២ ខែមេសា មកដល់ថ្ងៃទី១៧ មេសា នៅ​ទូទាំងខេត្ត មានចំនួន ២២១៦០នាក់ ដោយមិនបានបូកបញ្ចូលបងប្អូនជាសមាជិកសមាគមអតីតយុទ្ធជន ប្រមាណជាង ៦​៦០០នាក់ ដែលបានចូលរួមទទួលវ៉ាក់សាំងប្រមាណ ៨០%៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ