ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឆ្លងកូវីដ១៩ នៅភ្នំពេញ កាលពីថ្ងៃទី១៧មេសា ឆ្លងច្រើនជាងគេ កម្មកររោងចក្រកាត់ដេរ Fortuna ត្រពាំងថ្លឹង និងអាជីវករផ្សារដើមគ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៩៣នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមេសា​…

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៩៣នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង ៤៩៣នាក់ នៅភ្នំពេញ កាលពីថ្ងៃទី១៧មេសា ច្រើនជាងគេ ជា​កម្មកររោងចក្រកាត់ដេរ Fortuna នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​ មាន​រហូតដល់ ២១៧នាក់ និងអាជីវករ-សន្តិសុខផ្សារដើមគ ១០២នាក់ ( អាជីវករ ៩៦នាក់ និងសន្តិសុខ ៦នាក់ )។​

ក្រៅពីនោះ ក៏មានអាជីវករផ្សារជាច្រើនទៀត ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមេសា រួមមាន៖ ផ្សារស្ទឹងមានជ័យចាស់ ៣នាក់ ផ្សារបឹងត្របែក ២នាក់ ផ្សារ​អូឡាំពិក ម្នាក់ ផ្សារអូរឫស្សី ម្នាក់ ផ្សារកណ្តាល ម្នាក់ ផ្សារ​កណ្តាល ម្នាក់ ផ្សារត្រពាំងថ្លឹងម្នាក់ និងអាជីវករផ្សារទួលសង្កែម្នាក់​៕