លោក ចូ ប៊ៃដិ​ន គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ចូ ប៊ៃដិ​ន គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ

1 ខែ មុន

សហរដ្ឋអាមេរិក​-​ជប៉ុន ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ ប៊ៃ​ដិ​ន (Joe Biden) បាន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ប្រកបដោយ​សុវត្ថិភាព និង​ទំ​នុង​ចិត្ត​ខ្ពស់​បំផុត​នៅ​ក្នុងឆ្នាំនេះ…

សហរដ្ឋអាមេរិក​-​ជប៉ុន ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ ប៊ៃ​ដិ​ន (Joe Biden) បាន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ប្រកបដោយ​សុវត្ថិភាព និង​ទំ​នុង​ចិត្ត​ខ្ពស់​បំផុត​នៅ​ក្នុងឆ្នាំនេះ បន្ទាប់​ពី​កន្លង​មក​មានការ​ពិភាក្សា​អំពី​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ ដោយសារ​តែ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​១៩ យ៉ាងណា​ដោយ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក យូ​ហ្ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (Yoshihide Suga) ដែល​បាន​ជួប​ជាមួយ​លោក ចូ ប៊ៃ​ដិ​ន ក្នុង​នាម​ជា​ភ្ញៀវ​បរទេស​ដំបូង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ប្រទេស​លោក​កំពុង​ស្តាប់​អ្នកជំនាញ និង​ធ្វើ​ការងារ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​។

លោក ស៊ូ​ហ្កា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ថា «​ខ្ញុំ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់ខ្ញុំ​ក្នុង​ការ​សម្រេច​យក​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​​ទីក្រុង​តូ​ក្យូ ជា​និមិត្តរូប​នៃ​ឯកភាព​ពិភពលោក​។ ហើយ​ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី ចូ ប៊ៃ​ដិ​ន ក៏​បាន​បង្ហាញ​ការ​គាំទ្រ​សារ​ជា​ថ្មី​ម្តងទៀត​» ។

សេចក្តីថ្លែងការណ៍​រួម​បាន​និយាយ​ថា មេដឹកនាំ​ប្រទេស​ទាំង ២ បាន​សម្តែង​មោទនភាព​ចំពោះ​អត្ត​ព​លិ​ក​អា​មេ​រិ​ក និង​ជប៉ុន ដែល​កំពុង​បាន​ហ្វឹកហាត់​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែល​នឹង​ត្រូវ​ប្រកួតប្រជែង​ក្នុង​ប្រពៃណី​ល្អ​បំផុត​ឈរ​លើ​ស្មារតី​អូ​ឡាំ​ពិ​ក​។

គូសបញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៣ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី ៨ ខែសីហា ខាង​មុខ​នេះ​។ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល ១​ឆ្នាំ​រួច​មក​ហើយ ដោយសារ​តែ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។ ទោះបី​យ៉ាងណា​ក៏​ដោយ ព្រឹត្តិការណ៍​នេះ បាន​អនុញ្ញាត​ឱ្យ​មាន​តែ​អ្នក​ទស្សនា​ជា​ជនជាតិ​ជប៉ុន​ចូលរួម​តែ​ណ្ណោះ​៕ (​ដកស្រង់​ចេញពី Bangkok Post)