ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស ជា​បណ្តោះអាសន្ន​រយៈពេល ៨​ថ្ងៃ​បន្ត​ទៀត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសង្កេតឃើញថា ស្ថានភាពនៃការឆ្លងនិងរីករាលវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ ពុំមានសញ្ញាថមថយនៅឡើយនោះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានប្រកាសថា ​បន្ត​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បណ្តោះអាសន្ន​រយៈពេល ៨…

រាជធានី​ភ្នំពេញ ៖ ដោយសង្កេតឃើញថា ស្ថានភាពនៃការឆ្លងនិងរីករាលវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ ពុំមានសញ្ញាថមថយនៅឡើយនោះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានប្រកាសថា ​បន្ត​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បណ្តោះអាសន្ន​រយៈពេល ៨ ថ្ងៃ​បន្ត​ទៀត​រហូត​ដល់​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ​២០២១​។ នេះបើយោង​តាម​ការ​ប្រកាស​របស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃ​ទី ១៨ ខែ មេ​សា ឆ្នាំ ២០២១ ។

ឯកឧត្តម ថោង ខុន ​រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ ​បាន​បញ្ជាក់ថា នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​ចាំបាច់គឺត្រូវ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បណ្តោះអាសន្ន​រហូតដល់ថ្ងៃទី ២៨ ខែមេសា ។ រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ បានបន្ត​ថា មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​បន្ត​ចាត់តាំង​ក្រុមការងារ​តាមដាន​ត្រួតពិនិត្យ​កិច្ចការ​នេះ​ឱ្យ​បាន​ម៉ត់ចត់​បំផុត ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ទេសចរណ៍​ណាមួយ នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែល​មាន​សក្តានុពល​ទេសចរណ៍​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈពេល​នៃ​ការ​បិទ​ជា​បណ្តោះអាសន្ន​នេះ ដោយ​គ្មាន​ការ​លើកលែង​ជា​ដាច់ខាត​៕

អត្ថបទសរសេរ ដោយ