ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឱសថ​យក្ស​អា​មេ​រិ​ក ចាប់ផ្តើម​ធ្វើតេស្ត​ដំណាក់កាល​ចុង​ក្រោយ​លើ​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​កូ​វី​ដ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អា​មេ​រិ​ក​ដែល​មានឈ្មោះ​ថា Merck បាន​អះអាង​ថា​ឥឡូវនេះ​វា​កំពុង​ឈាន​ទៅ​ដំណាក់កាល​ចុង​ក្រោយ នៃ​ការ​សាកល្បង​ព្យាបាល​លើ​ថ្នាំ​គ្រាប់​សម្រាប់​លេប​ប្រឆាំង​នឹង​វីរុស ដែល​អាច​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នា​ពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន NHK…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អា​មេ​រិ​ក​ដែល​មានឈ្មោះ​ថា Merck បាន​អះអាង​ថា​ឥឡូវនេះ​វា​កំពុង​ឈាន​ទៅ​ដំណាក់កាល​ចុង​ក្រោយ នៃ​ការ​សាកល្បង​ព្យាបាល​លើ​ថ្នាំ​គ្រាប់​សម្រាប់​លេប​ប្រឆាំង​នឹង​វីរុស ដែល​អាច​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នា​ពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន NHK របស់​ជប៉ុន​។

ក្រុមហ៊ុន Merck កំពុង​អភិវឌ្ឍ​ថ្នាំ​មានឈ្មោះ​ថា molnupiravir គឺជា​ប្រភេទ​ថ្នាំ​គ្រាប់ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​រំខាន​ដល់​សមត្ថភាព​នៃ​ការ​ឆ្លង​របស់​វីរុស​កូ​វី​ដ​១៩​។

ក្រុមហ៊ុន​ខាងលើ​បាន​និយាយ​កាល​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​ថា លទ្ធផល​ដែល​មាន​ប្រយោជន៍​លើ​ការ​រំពឹង​ទុក​នេះ​គឺ ទទួល​បាន​ពី​ការ​សិក្សា​ក្នុង​គ្លីនិក​នៅ​ដំណាក់កាល​ទី ២ នៃ​ថ្នាំ​គ្រាប់​នេះ​។

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា អ្នកចូលរួម​ដែល​មិនមែន​ជា​អ្នកជំងឺ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ប្រហែលជា ៣០០​នាក់​បាន​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ដំណាក់កាល​ទី ២ នេះ ។ ដោយ​ក្នុង​នោះ រោគ​សញ្ញា​វីរុស​កូ​វី​ដ​១៩ នៃ​អ្នកចូលរួម​បាន​ចាប់ផ្តើម​កើតឡើង​ក្នុង​រយៈពេល ៧​ថ្ងៃ​នៃ​ការ​ចាប់ផ្តើម​ការ​សិក្សា​ដំណាក់កាល​ទី ២ នេះ​។

ក្រុមហ៊ុន​បាន​និយាយ​ថា ខណៈ​ពេល​ដែល​ករណី​ពិសោធន៍​នៅ​មាន​ចំនួន​តិចតួច ភាគរយ​នៃ​អ្នក​ដែល​ក្រោយមក​បាន​ស្លា​.​ប់ ឬ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​ព្យាបាល​ដោយ​ប្រើ​ថ្នាំ Molnupiravir មាន​ចំនួន​តិច​ជាង​ក្រុម​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ Placebo​។

ក្រុម​អ្នក​ផលិត​ថ្នាំ​ក៏​និយាយ​ផង​ដែរ​ថា ចំនួន​វីរុស​នៅ​ក្នុង​ខ្លួន​អ្នកចូលរួម​ជា​ច្រើន​បាន​ធ្លាក់​ចុះ​ពី​ថ្ងៃ​ទី ១០ រហូត​ដល់​ថ្ងៃ​ទី ១៥ ដោយ​ការ​ប្រើ​ថ្នាំ Molnupiravir ។

ក្រុមហ៊ុន​បាន​លើក​ឡើង​ថា​លទ្ធផល​នៃ​ដំណាក់កាល​ទី ៣ និង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ធ្វើតេស្ត​ក្នុង​គ្លីនិក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើតឡើង​នៅ​ខែកញ្ញា ឬ​ខែតុលា​។ ស្រប​ពេល​ដែល​ក្រុមហ៊ុន​បាន​សម្តែង​ក្តី​សង្ឃឹមថា ខ្លួន​នឹង​ទទួល​បានការ​យល់ព្រម​សម្រាប់​ការ​ប្រើប្រាស់​ជា​បន្ទាន់​លើ​ថ្នាំ Molnupiravir ពី​រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​អា​មេ​រិ​ក​មុន​ដំណាច់ឆ្នាំ​នេះ​។

បច្ចុប្បន្ន​ថ្នាំ​ប្រឆាំង​វីរុស Remdesivir និង Dexamethasone ជា​ប្រភេទ​ស្តេ​រ៉ូ​អ៊ី​ត (Steroid) កំពុង​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ