ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ឆក់យកជីវិត២នាក់បន្ថែមទៀត ខណៈអ្នកជំងឺជាង​ ១៥០០ នាក់មិនទាន់មានកន្លែងសម្រាកព្យាបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅថ្ងៃទី ១៨​ ខែមេសា​ ឆ្នាំ២០២១ អំពីករណីស្លា.ប់ ដោយសារជំងឺកូវីដ-១៩ចំនួន២នាក់ទៀតហើយ ដែលនំឱ្យកម្ពុជាមានអ្នកជំងឺទទួលមរណភាពដោយសារវីរុសក៏កាចសាហាវនេះកើនឡើងដល់ ៤៣…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅថ្ងៃទី ១៨​ ខែមេសា​ ឆ្នាំ២០២១ អំពីករណីស្លា.ប់ ដោយសារជំងឺកូវីដ-១៩ចំនួន២នាក់ទៀតហើយ ដែលនំឱ្យកម្ពុជាមានអ្នកជំងឺទទួលមរណភាពដោយសារវីរុសក៏កាចសាហាវនេះកើនឡើងដល់ ៤៣ នាក់ គិតចាប់ពីថ្ងៃទី ១១ ខែមីនា ដល់ថ្ងៃទី ១៧ ខែមេសា​ ខណៈមានអ្នកជំងឺដល់ទៅ ១៥៤២ នាក់ មិនទាន់មានកន្លែងសម្រាកព្យាបាល ដោយកំពុងរង់ចាំគ្រូពេទ្យទទួលយកទៅកន្លែងព្យាបាល ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីករណីស្លា.ប់ជនជាតិខ្មែរចំនួន ០២នាក់ ថ្មីបន្ថែមទៀតនោះ គឺបុរសអាយុ ៨២ឆ្នាំ និងស្ត្រីអាយុ ៤១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា របាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា៖ ១- បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩។

ប្រភពដដែលបានបន្ថែមថា ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថាន ភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៍បានស្លា.ប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:៤៥នាទី។ ២- ស្ត្រីជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈ មណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពជំងឺមិនបានធូរស្រាល ហត់ខ្លាំង គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លា.ប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២:៣៥នាទី។


ក្រសួងបានបន្តថា «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ជនជាតិខ្មែរទាំងពីរខាងលើនេះបានស្លា.ប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួច ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩» ។ ក្រសួងសុខាភិបាល ក៏សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារសព។

សូមរម្លឹកថា កម្ពុជាមានអ្នកជំងឺខ្មែរដំបូងគេបង្អស់បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះមានអ្នកជំងឺទទួលមរណភាពដោយការវាយប្រហាររបស់វីរុសកូវីដ-១៩ ឡើងដល់ ៤៣នាក់ ក្នុងនោះមានជនជាតិខ្មែរ ៤១នាក់ ជនជាតិបរទេស ២នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ