ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ឈ្មួញ​ផ្លាស់​ប្តូ​រូបភាព​ដឹកឈើពេល​​​បច្ចុប្បន្ន

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​ ៖​ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដឹកឈើ​ប្រភេទ​លេខ​ពីរ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ស្ទាក់​ចាប់​បាន​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ ​មេ​សា ២០២១​ ​ស្ថិត​នៅ​ចំណុច​ដងផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​កម្ពុជា ​ថៃ​ ក្នុងភូមិ…

ខេត្តឧត្តរមានជ័យ​ ៖​ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដឹកឈើ​ប្រភេទ​លេខ​ពីរ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ស្ទាក់​ចាប់​បាន​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ ​មេ​សា ២០២១​ ​ស្ថិត​នៅ​ចំណុច​ដងផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​កម្ពុជា ​ថៃ​ ក្នុងភូមិ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​យុទ្ធសាស្ត្រ​បានឱ្យ​ដឹង​ថា កន្លងមក ពួក​គាត់​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រភេទ​លេខ​២​នេះ តាម​រថយន្ត​តែ​សព្វថ្ងៃ​បាន​ផ្លាស់​ប្តូរមក​ដឹក​តាម​គោ​យន្ត​កន្ត្រៃ​វិញ ​ធ្វើ​ជាលក្ខ​ណះ​រូបភាព​តូច​ៗ​ ហើយ​ដឹកជញ្ជូន​​ជា​រៀង​រាល់​យប់​មិន​ក្រោម​ពី៥​ ទៅ​៦​គោ​យន្ត​ ចេញពី​ស្រុក​ត្រពាំងប្រាសាទ ​ឆ្លងកាត់​ស្រុក​អន្លង់​វែង​ឆ្ពោះទៅ​ខេត្តសៀមរាប​ គេ​បាន
​ស​ង្ស័យថា​ អាច​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជំនា​ញក៏អាច​ថា​បាន​ដែរ​។

លោក​ហ៉ើ​ន សំបោ​ន​ ទទួល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែងបានឱ្យ​ដឹង​ថា យោង​តាម​បទបញ្ជាពី​លោក​ងួ​ន ទ្ធី​រិ​ទ្ធ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក លោក​បាន​ដឹកនាំ​កំ​លាំង​ចុះ​ធ្វើការ​បង្ក្រាប​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដឹកឈើ​តែ​ម្ចាស់​ឈើ​រត់បាត់​ស្រមោល ​ដោយ​បន្សល់​ទុកគោ​យន្ត​កន្ត្រៃ​ និង​ឈើ​ប្រមាណ​ជាង​៣​ម៉ែត្រគូប​យក​មក​ទី​បញ្ចា​ការ​អាវុធ​និង​ធ្វើ​កំណត់ហេតុ​ប្រគល់
ទៅ​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើស្រុក​អន្លង់​វែង​ចាត់​ការណ៍​ទៅ​តាមនិ​តិ​វិធី​ ។ ដោយ៖ ឱម សារឿន

អត្ថបទសរសេរ ដោយ