អ្នកនាំពាក្យ​៖ ពេល​នេះសុខភាព និង​អាយុជីវិត​របស់​បុគ្គល​និង​គ្រួសារ​​ គឺ​ពឹងផ្អែក​លើ​ការ​សម្រេច​ចិត្ត​​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន​​ឯង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ពេល​នេះសុខភាព និង​អាយុជីវិត​របស់​បុគ្គល​និង​គ្រួសារ​​ គឺ​ពឹងផ្អែក​លើ​ការ​សម្រេច​ចិត្ត​​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន​​ឯង

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩​បាន​កំពុង​តែ​វាយ​ឡុ​ក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​នោះ គឺ​​រាជធានី​ភ្នំពេញ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ពេល​នេះ សុខភាព និង​អាយុជីវិត​របស់​បុគ្គល និង​ក្រុម​គ្រួសារ​ខ្លួន…

រាជធានី​ភ្នំពេញ​ ៖ ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩​បាន​កំពុង​តែ​វាយ​ឡុ​ក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​នោះ គឺ​​រាជធានី​ភ្នំពេញ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ពេល​នេះ សុខភាព និង​អាយុជីវិត​របស់​បុគ្គល និង​ក្រុម​គ្រួសារ​ខ្លួន គឺ​ពឹងផ្អែក​លើកា​រស​ម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ខ្លួនឯង​។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ជា​ប្រធានគណៈកម្មការ​ចំពោះ​កិច្ច រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩(​គ​.​វ​.​ក​-១៩)​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក ម្ពុ​ជា​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែមេសា​ឆ្នាំ​២០២១​ថា​ឥឡូវនេះ វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​សកម្ម និង​សប្បាយចិត្ត​ក្នុង​ការងា​ករក​កន្លែង​ដែល​ងាយស្រួល​វាយលុក​បាន នៅ​តាម​ទីតាំង​ប្រមូល ផ្តុំ​មនុស្ស​ច្រេ​ី​ន​ដូច​ជាទី​ផ្សារ កាស៊ីណូ និង​រោងចក្រ ដែល​សុទ្ធសឹងតែ​ជា​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន។

អ្នកនាំពាក្យ​បន្ត​ថា ​នៅ​ពេល​បុគ្គល​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​តាម​ទីតាំង​ទាំងនេះហើយមក​ដល់​ផ្ទះ អាច​មានការ​ចម្លង​បន្ត​មក​ដល់​ក្រុម​គ្រួសារ​ខ្លួន សូ​ម្បី​តែ​កូន​តូច​ៗ​មិន​ថា ​អាយុ​តិច ឫ​ច្រេ​ី​ន​នោះ​ឡេ​ី​យ​។ ដូច្នេះ ប្រ​សិន​បេ​ី​បងប្អូន​មិន​បន្ត​ការ​យកចិត្តទុកដាក់​អនុវត្ត ហ្មត់ចត់​វិធានការ “៣​ការពារ និង ៣​កុំ និង​ចាក់​វ៉ាក់សាំង​+​នៅផ្ទះ​ជា​បណ្តោះអាសន្ន​” នោះ​ទេ អាយុជីវិត​បុគ្គល​ណា​ម្នាក់ ឫ​អាច​មាន​ច្រេ​ី​ន​នាក់ នឹង​ត្រូវ​ឆក់​យក​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ងាយស្រួល​ហេ​ី​យ​។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​« ត្រូវ​ចង​ចាំ​ថា “​ពេល​នេះ សុខភាព និង​អាយុជីវិត​របស់ បុគ្គល និង​ក្រុម​គ្រួសារ​ខ្លួន គឺ​ពឹងផ្អែក​លេ​ី​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ខ្លួនឯង​ហេ​ី​យ បេ​ី​មិន​ចង់​មាន​ជំងឺ​កូ​វី​ដ​-១៩ ទេ​នោះ គឺ​ត្រូវ​ខិតខំ អត់ធ្មត់​ទ្រាំ​ការ​លំបាក​ក្នុង​រយ​:​ពេល​ខ្លី ជា​ជាង​រង​នូវ​ការ​លំបាក​ក្នុង​រយ​:​ពេល​យូរ ដោយ​អនុវត្ត​វិធានការ​ដែល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នេះ ជា​ជាង​ការ​ធ្វេ​ី​ដំណេ​ី​រ​ឆ្ពោះទៅ​រក​ជ្រោះ​មរណ​:​កូ​វី​ដ​-១៩ ដោយសារ​តែ​ការ​ធ្វេសប្រហែស ការ​ផ្គេ​ី​ន ឫ​មិន​ព្រម​អនុវត្ត​តាម​វិធានការ​ដែល​បាន​ដាក់​ចេញ​នានា​នេះ​”» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ​ក៏​បាន​លើក​ឡើង​កាលសម័យ​សង្គ្រាម យេ​ី​ង​ខ្លាច​ត្រូវ​គ្រាប់​ផ្លោង នាំ​គ្នា​ជ្រកកោន​ក្នុង​ត្រង់​សេ តែ​ពេល​នេះ យេ​ី​ង​ខ្លាច​វីរុស​កូ​វី​ដ​-១៩ ផ្លោង​ដាក់​យេ​ី​ង យេ​ី​ង​ត្រូវ​នាំ​គ្នា​នៅផ្ទះ ដែល​ការ​នៅផ្ទះ​របស់​យេ​ី​ង វា​ងាយស្រួល​ជាង ការ​ជ្រក​ក្នុង​ត្រង់​សេ​ឆ្ងាយ​ណាស់ ហេ​ី​យស​ត្រូវ​អត់​ស្រមោល​កូ​វី​ដ​-១៩ ពិតជា​មានការ​លំបាក​ក្នុង​ការ​ស្វែងរក​ការ​វាយលុក ហេ​ី​យ​រក​យេ​ី​ង​មិន​ឃេ​ី​ញ​ទៀត​ផង​។

លោក​ជំទាវ​ក៏​បាន​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រួម​គ្នា​រក្សា​ឱ្យ​មាន សុខភាព​ល្អ ចៀស​ផុត​ពី​ការ​វាយលុក​ជំងឺ​កូ​វី​ដ​-១៩ និង​សូម​ឱ្យ​បាន​ឆ្លង​ផុត​ពី​គ្រោះ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ទាំងអស់​គ្នា​៕ ដោយ៖ អ៊ា​ង ប៊ុ​ន​រិទ្ធ