ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង បន្ត​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក​មាន់ ចាន់​យ៉ា​ដា ​អភិបាលរង​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ស្នងការ​រង​នគរបាល​រាជធានី ​និង​កងរាជអាវុធហត្ថ​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ខែមេសា​នេះ…

រាជធានី​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក​មាន់ ចាន់​យ៉ា​ដា ​អភិបាលរង​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ស្នងការ​រង​នគរបាល​រាជធានី ​និង​កងរាជអាវុធហត្ថ​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ខែមេសា​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។​

ជាក់ស្ដែង​ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ គល់​ស្ពាន​ព្រះ​មុនី​វង្ស​ត្រើយ​ខាងកើត ខណៈ​ដែល​ទីតាំង​ទាំង​២​នេះ​មានការ​កកស្ទះ​ចរា ចរណ៍​ដោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ ចេញចូល​រាជធានី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ច្រើន ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ក៏​ដូច​ជា​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​អោយ​បាន​ម៉ឹង​ម៉ាត់​បំផុត​ទៅ​លើ​សេចក្តីសំរេច​លេខ​៤៩ សសរ របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ភូមិសាស្ត្រ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​ជម្ងឺ​នេះ​បាន​ឆ្លង​រាលដាល់​ខ្លាំងក្លា​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដែល​បាន​បង្ខំ​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​ធ្វើការ​បិទ​ខ្ទប់​ផ្ទះ​ប្រជាពលរដ្ឋ បិទ​ខ្ទប់​ភូមិ សង្កាត់ ខណ្ឌ និង​ផ្សារ​មួយ​ចំនួន ហើយ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​បាន​សំរេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ភូមិសាស្ត្រ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​តែ​ម្តង ដើម្បី​កាត់​ផ្តាច់​ហើយ​បាន​នូវ​ការ​រីកសាយ​ភាយ​ជម្ងឺ​នេះ​បន្ត​ទៀត ។

លោក​ឃួ​ង ស្រេង បានអំពា​វនា​វ​សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​​ចូលរួម​អនុវត្ត និង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ដំណាក់កាល​ដ៏​សែន​លំបាក​ ដើម្បី​នាំ​គ្នា​ឆ្លង​ឱ្យ​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩​ដ៏កាច​​សាហាវ​នេះ ។

គួរ​រំលឹក​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្ដ កណ្ដាល ព្រមទាំង​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ