ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព ៖ ម្នាក់​ៗ​យក​៥​ម៉ឺន​រៀល​ដឹក​ឆ្លង​ដែន​ទៅ​ថៃ ដោយ​ជិះ​លើ​​រថយន្ត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​មិន​ស្របច្បាប់ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១៨ ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​មិន​ស្របច្បាប់ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ ២០២១ ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ មាន​ម្នាក់​ឈ្មោះ រោះ​ម សួន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​អ្នក​បើករថយន្ត​ម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ ពណ៌ ក្រហម ពាក់​ស្លាក​លេខ ក​.៦០៧៦ ភ្នំពេញ​២ មាន​ទ្រុង​ដែក និង​ម្នាក់​ទៀត​ឈ្មោះ អ៊ូច សុ​ជា ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ជា​អ្នក​រួម​ដំណើរ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​អូរ​ស្ងាត់ ឃុំ​ត្រពាំង​ព្រលិត ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​បន្ត​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​ដឹក​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​០៧​នាក់ មាន​ទីលំនៅ​ភូមិ​បឹង​ឃ្លាំង ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បំរុង​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០០​និង​២៥​នាទី ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​កង​វិស្វកម្ម ស្ថិត​ក្នុងភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ រួច​ក៏​នាំ​ខ្លួន​ទៅ​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន ទាំង​អ្នកបើកបរ​រថយន្ត និង​ពលករ​ប្រុស​-​ស្រី​ទាំង​៧​នាក់​។

លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​បញ្ជាក់​ថា បើ​យោង​តាម​ការ​បំភ្លឺ​របស់​ពលករ​ទាំង​៧​នាក់​បាន​និយាយ​ថា ពួក​ខ្លួន​បាន​ទំនាក់ទំនង​ជាមួយ​មេ​ខ្ស​ល់ ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បន្ទាប់​មក​ក៏​មាន​រថយន្ត​នី​ស្សាន់​មួយ​បាំង​កន្លះ ពណ៌​ក្រហម មាន​ទ្រុង​ដែក បើកបរ​ដោយ​ឈ្មោះ​រ៉​ម សួន បាន​មក​ដឹក​ពួក​ខ្លួន​ពី​ស្រុក​មង្គល​បូ​រី ទៅ​កាន់​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ក្នុង​ម្នាក់​ៗ​យក​តម្លៃ​៥០,០០០​រៀល​(​ប្រាំ​ម៉ឺន​រៀល​) លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​កង​វិស្វកម្ម ស្ថិត​ក្នុងភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​មក​សួរនាំ​តែ​ម្តង ។

ចំណែក​ឈ្មោះ រ៉​ម សួន អ្នកបើកបរ​រថយន្ត​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​ដឹក​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ទាំង​០៧​នាក់ ពី​ស្រុក​មង្គល​បូ​រី ទៅ​កាន់​ចំណុច​ផែស្ងួត​របស់​លោកស្រី សុ​បិ​ន្ត ស្ថិត​ក្នុងភូមិ​សាស្ត្រ ស្រុក​សំពៅ​លូន នោះ​ពិតប្រាកដ​មែន ដោយ​យក​តម្លៃ​ម្នាក់​៥០,០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) លុះ​ពេល​មក​ដល់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ ផ្លូវ​កង​វិស្វកម្ម ស្ថិត​ក្នុងភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​មក​សួរនាំ តែ​ម្តង​។

លោក​វរសេនីយ៍ឯក ឡាយ គឹ​ម​លួ​ន នាយការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជាក់​ថា ឈ្មោះ រ៉​ម សួន អ្នកបើកបរ និង​ឈ្មោះ​អ៊ូច សុ​ជា ជា​អ្នក​រួម​ដំណើរ គឺជា​មនុស្ស​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ផង​ដែរ​។ ម្យ៉ាងទៀត ដោយ​ផ្អែក​លើ​ចម្លើយ​បំភ្លឺ​របស់​ពលករ​ទាំង​៧​នាក់ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ រ៉​ម សួន សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក៏​បាន​បញ្ជូន​ខ្លួន​ពួក​គេ​ទាំង​២​នាក់​ទៅ​សាលា​ដម​បូ​ង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ