ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​មាន​អ្នក​ល្មើស​នឹង​បម្រាម​! ចល័ត​ចូល​ខេត្តព្រៃវែង រក​ឃើញ​៥​នាក់​ទៀត ផ្ទុក​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ យោង​តាម​ការ​បង្ហោះ​សារ​របស់​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ២០២១​នេះ បានអោយ​ដឹង​ថា នៅ​តែ​មាន​អ្នក​ល្មើស​នឹង​បម្រាម​! ថ្ងៃនេះ មាន​អ្នក​លួច​ចល័ត​ទី…

ខេត្តព្រៃវែង ៖ យោង​តាម​ការ​បង្ហោះ​សារ​របស់​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ២០២១​នេះ បានអោយ​ដឹង​ថា នៅ​តែ​មាន​អ្នក​ល្មើស​នឹង​បម្រាម​! ថ្ងៃនេះ មាន​អ្នក​លួច​ចល័ត​ទី ចូល​មក​ខេត្តព្រៃវែង​ថ្មី បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៥​នាក់​បន្ថែម​ទៀត ដែល​អ្នក​ទាំង​៥​នាក់ ជា​អ្នកស្រុក​ស៊ី​ធរ​កណ្ដាល មក​ពី​រាជធានី​ភ្នំពេញ ។

អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង​៥​នាក់ នឹង​ទទួល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​តាម​មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្តី​ពី​កូ​វី​ដ ព្រមទាំង​ទណ្ឌកម្ម​រដ្ឋបាល​បន្ថែម​ផ្សេង​ទៀត បន្ទាប់​ពី​ត្រូវ​នាំ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ និង​បន្ទាប់​ពី​ព្យាបាល​រួច ។

ខណៈ​នេះ គណៈកម្មការ​ខេត្តព្រៃវែង បាន​កំពុងធ្វើការ​ស្រាវជ្រាវ​ព័ត៌មាន ស្តី​ពី កន្លែង​ដែល​គាត់​បាន​ចេញដំណើរ មធ្យោបាយ​ធ្វើ​ដំណើរ និង​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ដើម្បី​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅ​ពិនិត្យ​បន្ត​ទៀត ។

ក្នុង​នាម​ជា​អាជ្ញាធរ និង​ជា​កងកម្លាំង បាន​ខិតខំ​ការពារ​អាយុជីវិត​បងប្អូន​ទាំង​យប់​ទាំង​ថ្ងៃ មិន​ខ្លាច​ហត់នឿយ ទោះបី​កាលៈទេសៈ​ណា​ក៏​ដោយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង ការពារ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ចរន្ត នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចេញពី​ខ្លួន​អ្នក និង​ក្រុម​គ្រួសារ​អ្នក ។ កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ​ខ្លាំង​ណាស់​ដែរ វា​ជាស​ត្រូវ ឥត​ស្រមោល ប៉ុន្តែ​វា​ជា​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច ។

គួររម្លឹកថា «សុទ្ធតែ​ជា​អ្នក​ល្មើស​បម្រាម​លួច​មក​ពី​រាជធានី​ភ្នំពេញ​ចូល​មក​ខេត្តព្រៃវែង​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​៤​នាក់​ទៀត» អ្នក​ល្មើស​បម្រាម​បាន​លួច​ចូល​មក​ខេត្តព្រៃវែង​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤​នាក់ បន្ថែម​ទៀត មក​ពី​រាជធានី​ភ្នំពេញ ។ ការ​ចល័ត​ទី​នេះ ធ្វើ​អោយ​នាំទុក្ខ​ដល់​គេ​ពេញ​មួយ​ភូមិ ទាំង​ឪពុក​ម្តាយ និង​សាច់ញ្ញាតិ​» ។
ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូម​បញ្ជា​ឲ្យ​ចាត់វិធានការ​ក្តៅ ការ​រឹត​បន្តឹង​ការ​ឆ្លងកាត់ និង​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​យោគយល់​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ