ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​យោធាដោះ​លែង​អ្នកទោស​រាប់​ពាន់​នាក់ ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ប៉ុន្តែ​​ភាគច្រើន​មិន​ជាប់​ពាក់ព័ន្ធប្រឆាំង​រដ្ឋប្រហារ​

2 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័​រ នៅ​ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ដោះ​លេង…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័​រ នៅ​ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ដោះ​លេង អ្នកទោស​ប្រមាណជា​ជាង ២៣,១៨៤ នាក់ នៅ​ទូ​ទាំង​ប្រទេស នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​បើ​យោង​តាម​ការ​ថ្លែងប្រាប់​ពី​អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ពន្ធ​ធនាគារ​។

ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​អំពាវនាវ​ឱ្យ​លុប​ចោល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ក្នុងឆ្នាំនេះ​និង​ជំនួស​មក​វិញ​ដោយ​ការ​ផ្តោត​លើ​យុទ្ធនាការ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់​ពី​របប​យោធា​បាន​ដកហូត​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់ លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី​។

លោកស្រី​ស៊ូ​ជី បាន​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣,១៤១ នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​រដ្ឋប្រហារ នេះ​បើ​យោង​តាម​ការ​បូក​សរុប របស់​ក្រុម​សកម្មជន សមាគម​អ្នកទោស​នយោបាយ​។

អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ពន្ធ​ធនាគារ លោក Kyaw Tun Oo បាន​ប្រាប់​សារព័ត៌មាន​រ័យ​ទ័​រ​តាម​រយៈ​ទូរស័ព្ទ ដូចនេះ​ថា ៖ «​អ្នក​ជាប់​ឃុំ​ទាំងនេះ​ភាគច្រើន​ជា​អ្នក​ជាប់​ឃុំឃាំង​មុន​ថ្ងៃ​ទី ១​កុម្ភៈ (​មុន​ថ្ងៃ​រដ្ឋប្រហារ​) ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ជាប់​ពន្ធនាគារ​ក្រោយ​រដ្ឋប្រហារ​ដែរ ដែល​ត្រូវ​បាន​ដោះ​លែង​»​។

ប៉ុន្តែ​នៅ​ពេល​សារព័ត៌មាន​រ័យ​ទ័​រ សួរ​បន្ត​ថា តើ​មាន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​តវ៉ា​នៃ
ត្រូវ​បាន​ដោះ​លែង​អាច​ត្រូវ​បាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​យោធា​ដែរ​ឬទេ? គាត់​បាន​ឆ្លើយ​តប​ថា គាត់​មិន​មាន​ព័ត៌មាន​លម្អិត អំពី​ការ​លើកលែងទោស​នោះ​ទេ​។

ក្រុម​សមាគម​អ្នកទោស​នយោបាយ បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​របប​យោធា​កំពុង​ដោះ​លែង​អ្នកទោស​រាប់​ពាន់​នាក់​នោះ ពួក​គេ​ក៏​កំពុង​ស្វែងរក​មនុស្ស​ចំនួន ៨៣២ នាក់ ដែល​ជា​អ្នកធ្វើការ​តវ៉ា​និង​ប្រឆាំង​នឹង​រដ្ឋប្រហារ​។
នៅ​ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​នោះ​ក៏​មាន​តារា​ល្បី​ៗ ប្រមាណ​ជា​ជាង ២០០ នាក់​ដែរ ដែល​ពួក​គេ​ជា​តារា​សម្តែង តារាចម្រៀង តារា​មាន​ឥទ្ធិពល​តាម​អ៊ិ​ន​ធឺរ​ណែ​ត បាន​និយាយ​ប្រឆាំង​នឹង​រដ្ឋប្រហារ ហើយ​ក្រុម​របប​យោធា​រដ្ឋប្រហារ បាន​ប្រកាស​ថា​ពួក​គេ​អាច​ជាប់​ឃុំឃាំង រយៈពេល​៣​ឆ្នាំ​ផង​ដែរ​។

(Photo by Sai Aung MAIN / AFP)

ក្រុម​ចំណោម​អ្នក​ល្បី​ៗ​នោះ គេ​ឃើញ​មាន អ្នក​ល្បីល្បាញ​ពីរ​រូប ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ ត្រូវ​បាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ពួក​គេ​រៀបនឹង​ចាក​ចេញពី​ទីក្រុង ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ តាម​រយៈ​សារព័ត៌មាន​ក្នុងស្រុក Irrawaddy បាន​ប្រាប់​ថា អ្នក​ទាំងនោះ​ពីរ​នោះ គឺ​លោក Christina Kyi ​ជា​អ្នកដឹកនាំ​រឿង និង​តារា​សម្តែង Zenn Kyi ។

ដោយឡែក​តាម​ការ​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​រឿង​នេះ ពី​អ្នកនាំពាក្យ​នៃ​របប​យោធា​មី​យ៉ា​ន់ មិន​ត្រូវ​បាន​បំភ្លឺ​នោះ​ទេ ព្រោះ​ពួក​គេ​មិន​លើក​ទូរស័ព្ទ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្រោយ​ចោទប្រកាន់​និង​ឃាត់ខ្លួន លោកស្រី​ស៊ូ​ជី ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហារ​មក របប​យោធា​បាន​ធ្វើការ​ចោទប្រកាន់​លោកស្រី ជា​បន្តបន្ទាប់ និង​ក្នុង​ករណី​ផ្សេង​ៗ​គ្នា​ជា​ច្រើន ជា​ផ្លូវការ ដែល​របប​យោធា​នេះ​ថា លោកស្រី​នឹង​អាច ជាប់​ពន្ធនាគារ រយៈពេល ១៤ ឆ្នាំ​ទៀត​ផង ប៉ុន្តែ​មេធាវី​របស់​លោកស្រី​បាន​ច្រានចោល​នៃ​ការ​ចោទប្រកាន់​នេះ​៕

អត្ថបទសរសេរ ដោយ