ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​អំពាវនាវ​ដល់​អាជីវករ ​និង​ពលរដ្ឋ​ធ្លាប់​​ទៅ​​ម្តុំ​តូប​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សា​រលើ រួសរាន់ផ្តល់សំណាក​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ លោក ឃាង ភារ​ម្យ អ្នកនាំ​​ពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​​​ឱ្យ​ដឹង​​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​​​សូម​អំពាវនាវ​ដល់​​បងប្អូន​អាជីវករ ​និង​ប្រជាពលរដ្ឋ ដែល​ធ្លាប់​​ទៅ​កាន់​ទីតាំង​តូប​លក់ដូរ ជា​ពិសេស​ម្តុំ​តូប​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សា​រលើ…

ខេត្ត​ព្រះ​សីហ​នុ​៖ លោក ឃាង ភារ​ម្យ អ្នកនាំ​​ពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​​​ឱ្យ​ដឹង​​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​​​សូម​អំពាវនាវ​ដល់​​បងប្អូន​អាជីវករ ​និង​ប្រជាពលរដ្ឋ ដែល​ធ្លាប់​​ទៅ​កាន់​ទីតាំង​តូប​លក់ដូរ ជា​ពិសេស​ម្តុំ​តូប​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ ឬ​ធ្លាប់​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅទីតាំង​ខាងលើ ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​ដើម្បី​​ធ្វើតេស្ត​​រក​វីរុស​កូ​វី​ដ​-១៩ នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​៣រសៀលថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​។

​លោក​បាន​បន្ត​ថា អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ប្រចាំ ត្រូវ​ពិនិត្យ​កម្ដៅ​យ៉ាងតិច២​ដង​ក្នុង​មួយ​ថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ​បន្ទប់​ដាច់​ដោយឡែក​តែឯង និង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជា​និច្ច ជាមួយ​គ្នា​នោះ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។

ករណី​មានការ​ប្រែប្រួល​សុខភាព​ខុស​ប្រក្រតី​ដូច​ជា ឡើង​កម្ដៅ​លើស​ពី ៣៧​អង្សា​សេ ក្អក​កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម​…​។​ល​។ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​ទូរ​សព្ទ 012794 896 ឬ 016 526 520​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ