ណុ​ប បា​យ៉ា​រិ​ទ្ធ បោះពាក្យ​ដល់​ជន​មួយ​ចំនួន​ដែល​មិន​បារម្ភ​រំលែក​ទុក្ខ បែរជា​ទៅ​ជា​ញុះញង់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ធ បោះពាក្យ​ដល់​ជន​មួយ​ចំនួន​ដែល​មិន​បារម្ភ​រំលែក​ទុក្ខ បែរជា​ទៅ​ជា​ញុះញង់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​ដ៏​រសើប​មួយ​ដែល​បាន​កើតឡើង​នៅ​លើ​ពិភពលោក​។ នៅ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា មានការ​ឆ្លង​មិន​ទាន់​ស្រក​ចុះ​ឡើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ កត្តា​ដ៏​ផុយ​ស្រួច​នេះ​ហើយ ទើប​ធ្វើ​អោយ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងសុខាភិបាល បាន​សហការ​គ្រប់​ផ្នែក…

រាជធានី​ភ្នំពេញ ៖ បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​ដ៏​រសើប​មួយ​ដែល​បាន​កើតឡើង​នៅ​លើ​ពិភពលោក​។ នៅ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា មានការ​ឆ្លង​មិន​ទាន់​ស្រក​ចុះ​ឡើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ កត្តា​ដ៏​ផុយ​ស្រួច​នេះ​ហើយ ទើប​ធ្វើ​អោយ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងសុខាភិបាល បាន​សហការ​គ្រប់​ផ្នែក ដើម្បី​ចាត់​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​ដ៏​អាក្រក់​នេះ ហើយ​ទទូច​អោយ​ពលរដ្ឋ​ជួយ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ប្រឆាំង​ការ​រីក​រាលដាល​។

លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋ ដែល​ឆ្លង​នូវ​វីរុស​កូ​វី​ដ​១៩​នេះ ទាំង​នឹក​ស្មាន​មិន​ដល់​បាន​ប្រមូល​នូវ​កម្លាំង​ចិត្តជា​ធំ ដើម្បី​ព្យាបាល​តាម​ការ​បញ្ជា​របស់​ពេទ្យ​។ បែប​នេះ​ហើយ​នូវ​ពេល​លោក​សម្រាក​ព្យាបាល បែរជា​លេច​ចេញ​នូវ​បុគ្គល​ខ្លះ​ថា គេ​ជួល​អោយ​តារា​សម្តែង​។ ប្រការ​នេះ ទើប​ធ្វើ​អោយ​លោក​មានការ​មិន​សប្បាយចិត្ត ព្រោះ​យល់​ថា អារម្មណ៍​អ្នក​ឈឺ​ជំងឺ​នេះ​លំបាក​បែប​ណា ហើយ​ត្រូវការ​លើកទឹកចិត្ត​សំខាន់​បំផុត ដើម្បី​បន្តដំណើរ​ព្យាបាល​។

លោក ណុ​ប បា​យ៉ា​រិ​ទ្ឋ បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​គណនី​របស់​លោក នា​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ថា «​ព័ត៌មាន​ពី​ប្រទេស​ថៃ ៖ មក​ដល់​ពេល​នេះ តារាភាពយន្ត តារាចម្រៀង តារា​កំប្លែង​៣០​នាក់ និង Miss Eco international Thailand ២០២០ ក៏​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ​ដែរ ។ ដូច្នេះ​សបញ្ជាក់​អោយ​ឃើញ​ថា ជំងឺ​នេះ​ឆ្លង​មិន​រើសមុខ​ទេ ហើយ​ក៏​មិនមែន​មាន​តែ​ខ្មែរ​យើង​ទេ ដែល​កើត​លើ​អ្នកសិល្បៈ ។ ម្ល៉ោះហើយ​ឈប់​បាន​ឈប់​ទៅ រឿង​និយាយ​ថា​គេ​ជួល​តារា​អោយធ្វើ​ជា​កើត​កូ​វី​ដ​ហ្នឹង ជៀសវាង​បាបកម្ម​ធ្លាក់​លើ​ខ្លួនឯង​»។

លោក ណុ​ប បា​យ៉ា​រិ​ទ្ធ សរសេរ​បន្ត​ថា «គេ​បែក​ចេញពី​គ្រួសារ បែក​ឪពុក​ម្តាយ ហើយ​រហូត​ដល់​ម្តាយ​ស្លា​.​ប់​ទៀត​ដូច​ជា ប្អូន វី ឌី​ណែ​ត ប្អូនស្រី​អ្នក​កំប្លែង​ឈ្មោះ​ពី​ន គេ​ខ្លោចផ្សា​ចិត្ត​យ៉ាងណា? អ្នកឯង​នៅ​សើច​សប្បាយ​ឌឺដង​លើ​គំនរ​ទុក្ខ​គេ​បាន​ទៀត ។ ចោទ​គ្នា​ថា យក​ម្តាយ​ទៅ​លាក់ ឃើញ​យើង​ជា​សះស្បើយ​ហើយ បែរជា​សើច​ថា កូ​វី​ដ​ស្អី​វា​ឆាប់​ជា​ម្ល៉េះ? ហើយ​ចុះ​ចង់អោយ​គ្នា​ដេក​ឈឺ​រាប់​ខែ​មែន? គ្មាន​សណ្តាន​ចិត្ត​ព្រួយបារម្ភ និង​រំលែក​ទុក្ខ​ហើយ​ទៅ​ជា​មក​ញុះញង់ លាប​ពណ៌​បន្ថែម​អោយ​គ្នា​ទៀត គិត​ៗ​ទៅ​មនុស្ស​… គិត​ចេញ​តែ​រឿង​បាប សន្សំ​តែ​អំពើ​បាប ក្នុង​ខ្លួន​មាន​តែ​រឿង​អគតិ ។