ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ផ្សារដើ​មគ និង​ផ្សារ​បន្លែ​នៅ​ជុំវិញ​​១៤​ថ្ងៃ ក្រោយ​រក​ឃើញ​អាជីវករ និង​សន្តិសុខ​ឆ្លង​កូ​វី​ដប្រមាណ​១០០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ មាន​បងប្អូន​អាជីវករ និង​កម្លាំង​សន្តិសុខ​ផ្សារ​ដើម​គ ចំនួន​ប្រមាណ​១00 នាក់…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ មាន​បងប្អូន​អាជីវករ និង​កម្លាំង​សន្តិសុខ​ផ្សារ​ដើម​គ ចំនួន​ប្រមាណ​១00 នាក់ បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ក្នុង​ព្រឹត្តិការណ៍​ស​ហំ​តមន៍ ២០ កុម្ភៈ ២០២១” ដែល​ស្ថានភាព​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស គួរ​ឱ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវ​មាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ចំពោះ​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​​ផ្អាក​​ដំណើរការ​ជា​បណ្តោះអាសន្ន​មូលដ្ឋាន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ​ស្ថិត​នៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើម​គ ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង រយៈពេល​ពេល១៤ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លងរីក​រាលដាល​វីរុស​កូ​វី​ដ​-១៩ ទៅ​ដល់​បងប្អូន​អាជីវករ អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចេញ​-​ចូល​ផ្សារ​នេះ​។

សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​-​ចូល​ផ្សារ​ដើម​គ គិត​ចាប់ពីថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ មក ដែល​មិន​ទាន់​បាន​អញ្ជើញ​មក​យក​សំណាក ត្រូវ​រួសរាន់​ទៅ​យក​សំណាក​តេស្ត​រក
មេរោគ​កូ​វី​ដ​-១៩ ជា​បន្ទាន់ នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ចេ​ន​ឡា ព្រមទាំង​ត្រូវ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​។

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តី​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ជា​ពិសេស​អាជីវករ​ទាំងអស់ ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ មានការ​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ