ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​ម្នាក់​កើត​កូ​វី​ដ​-១៩ បំភ្លឺ​ថា «​លោក​ធ្វើតេស្ត​សំណាក និង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ក្នុង​ថ្ងៃ​តែ​មួយ​»

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​រឿង​អ្នក​សារព័ត៌មាន​ម្នាក់​ប្រចាំ​ទូរទស្សន៍ ស៊ី​ធី​អិន គឺ​លោក ជិន បញ្ញា មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៤ មេ​សា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​រឿង​អ្នក​សារព័ត៌មាន​ម្នាក់​ប្រចាំ​ទូរទស្សន៍ ស៊ី​ធី​អិន គឺ​លោក ជិន បញ្ញា មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២១ បង្ក​ការ​រំជើបរំជួល​ភ្ញាក់ផ្អើល​ឡើង​ដោយសារ​តែ​លោក ជិន បញ្ញា បាន​ចូល​ទៅ​ចាក់​វ៉ាក់សាំង នា​វេលា​រសៀល​ថ្ងៃ​ទី​១៣ មេ​សា នៅ​ក្រសួង​ព័ត៌មាន ហើយ​មាន​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន បាន​ចូលរួម​ចាក់​ផង​នោះ ម្ល៉ោះហើយ​ទើប​មានការ​ភ័យ​ព្រួយឆ្លងរីលដាល និង​លើក​ឡើង​ថា លោក ជិន បញ្ញា មិន​មាន​ទំនួល​ខុស​ត្រូវ ដឹង​ថា ខ្លួន​ទៅ​តេស្ត​យក​សំណាក​រក​វីរុស​កូ​វី​ដ​-១៩​ហើយ ត្រូវ​តែ​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ​សិន មិន​គួរ​ណា​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ នោះ​ទេ ។

ស្រប​ពេល​មានការ​ចេញផ្សាយ​ព័ត៌មាន​យ៉ាង​ខ្ទរខ្ទារ​ពេញ​ស្រុក ធ្វើ​អោយ​លោក ជិន បញ្ញា ដែល​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ទំនាក់ទំនង​មក​សុំ​បកស្រាយ ដោយ​លោក​និយាយ​ទាំង​សម្តី​មួយ​ៗ រៀបរាប់​ថា ៖ «​ថ្ងៃ​ទី​១៣ ជា​ថ្ងៃ​ចាក់​វ៉ាក់សាំង ព្រមទាំង​ជា​ថ្ងៃ ដែល​លោក​ធ្វើ​សំណាក ខុស​គ្នា​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ សូមជ្រាប​! គឺ​ថ្ងៃ​តែ​មួយ​ទេ ដំបូង​ឡើយ​គឺ​ត្រូវ​ចាក់​ពេល​ព្រឹក ប៉ុន្តែ​ពេល​ព្រឹក ខាង​បង​ៗ​នៅ​ក្លិប​អ្នកកាសែត​ប្រាប់​ថា គេ​មក​ពី​ប៉ុ​ស្តី៍​ផ្សេង​ៗ​ពេញ​អស់ហើយ ដូច្នេះ​មក​ពេល​រសៀល បើ​រសៀល​មិន​បាន​ចាក់ ត្រូវ​ចាំ​ចូល​ឆ្នាំ​រួច ទើបបាន​ចាក់ ។ ក្រោយមក នៅ​ម៉ោង​១​ប្រមាណ​២៣​នាទី​រសៀល ក៏​ក្លិប​អ្នកកាសែត​ខ​លម​ក ហើយ​ពេល​នោះ លោក​ធ្វើ​សំណាក​រួច​ហើយ ។ ភ្លាម​ៗ​គិត​ថា លោក​មានឈ្មោះ ចាក់​វ៉ាក់សាំង គោរព​តាម​វិធាន​រដ្ឋាភិបាល ហើយ​អត់​ទៅ​ណា​ដែរ ក៏​សម្រេចចិត្ត​មក​ចាក់​វ៉ាក់សាំង​តែ​ម្តង​ទៅ » ។

លោក​បញ្ជាក់​ថា មិន​បាន​យក​សំណាក ថ្ងៃ​ទី​១១ មេ​សា​នោះ​ទេ ពោល​គឺ​ថ្ងៃ​១៣ មេ​សា ២០២១ ថ្ងៃ​តែ​មួយ ខុស​គ្នា​កន្លះ​ម៉ោង លោក​យក​សំណាក​តេស្ត​មុន រួច​ក៏​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ។

អ្នក​សារព័ត៌មាន ជិន បញ្ញា បាន​បកស្រាយ​ទៀត​ថា «​ភស្តុ​តាង គឺ​មាន​ទាំងអស់ គឺ​ព្រឹត្តិការណ៍​កើតឡើង​ថ្ងៃ​១៣ មេ​សា ២០២១ មិនមែន​ថ្ងៃ​១១ មេ​សា ឆ្នាំ​២០២១​នោះ​ទេ ។ លោក​មានការ​ដឹង​ឮ ពី​ក្លិប​អ្នកកាសែត បានដឹង​សាច់​រឿង​ដែរ ។ ប្រសិនបើ​លោក​យក​សំណាក​ថ្ងៃ​ទី​១១ មេ​សា ឆ្នាំ​២០២១ លោក​ច្បាស់​ណាស់​នឹង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ មិន​អាច​ដើរ​ចេញ​ទៅ​ណា​នោះ​ទេ​» ។

លោក ជិន បញ្ញា គ្រាន់តែ​បារ​ម្ម​ណ៍​និង​ពិបាកចិត្ត ដោយសារ​ពេល​ជា​ពី​ជំងឺ​កូ​វី​ដ​-១៩ ចេញ​មក​គេ​ចាប់​ខ្ញុំ​ដាក់គុក​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៣​លាន​ទៅ ៥​លាន និង​ខ្លាច​អស់បុណ្យ​ស័ក្តិ អាណិត​ប្រ​ព​ន្ឋ​កូន ។

គួរ​រម្លឹក​ថា កោះសន្តិភាព​បាន​ចេញផ្សាយ​នៅ​រសៀល​ម៉ោង​០១​និង​៣២​នាទី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ក្រោម​ចំណងជើង​ថា «​អ្នក​សារព័ត៌មាន​ម្នាក់ កើត​កូ​វី​ដ​-១៩ ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ នៅ​ក្រសួង​ព័ត៌មាន​»

ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ អោយ​ដឹង​ថា រក​ឃើញ​អ្នក​សារព័ត៌មាន​ម្នាក់ វិជ្ជមាន​កូ​វី​ដ​-១៩ បាន​មក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ។

តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ មេ​សា នេះ​បាន​បញ្ចេញ​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២៣៦​នាក់ ដែល​រក​ឃើញ​ថ្មី​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ ក្នុង​នោះ​លេខ​រៀង​ទី​153 អ្នក​សារព័ត៌មាន​ម្នាក់​ឈ្មោះ ជិន បញ្ញា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក CTN ផ្ទះ​នៅ​ផ្លូវ​លេខ​៣៦០ ក្នុងភូមិ​អូរ​អណ្តូង​១ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា អ្នក​សារព័ត៌​មានឈ្មោះ ជិន បញ្ញា បាន​ទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ តាំងពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ ។ ជា​វិធាន​សុខាភិបាល គឺ​បុគ្គល​ដែល​ត្រូវធ្វើ​តេស្ត​ពិនិត្យ​រក​ជំងឺ​កូ​វី​ដ​-១៩​នោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ ទោះបីជា​លទ្ធផល​មិន​ទាន់​ចេញ ឬ​ក៏​ចេញ​លទ្ធផល​អវិជ្ជមាន​ក៏​ដោយ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​បានជា​ឈ្មោះ ជិន បញ្ញា មិន​បាន​គោរព​នូវ​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ បែរជា​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ នៅ​ក្រសួង​ព័ត៌មាន តាម​រយៈ​ក្រុម​ក្លិប​អ្នកកាសែត​កម្ពុជា បែប​នេះ​ទៅ​វិញ ?

ច្បាប់ និង​អនុក្រឹត្យ ស្តី​ពី កូ​វី​ដ បាន​កំណត់​ថា បុគ្គល ដែល​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល ។ តែបើ​ការ​គេចវេះ ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ហើយ​បណ្តាល​ឲ្យ​ឆ្លង​កូ​វី​ដ​១៩ ដល់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល ។

ក្រសួង​ព័ត៌មាន ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមេសា សូម​ប្រញាប់​ទៅ​ធ្វើតេស្ដ​រក​វីរុស​កូ​វី​ដ​-១៩ នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័​ក្ដ​១៤​ថ្ងៃ នៅ​ក្នុងផ្ទះ ផង​ដែរ ក្នុង​ករណី​ចេញ​អាការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ ១១៥ ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ