ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មនុស្ស​៤​នាក់​បម្រុង​លួច​ឆ្លង​ដែនខណៈ​អ្នក​នាំ​ផ្លូវ​គេច​បាត់ស្រមោល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​អ្នក​នាំ​ផ្លូវ​(​មេខ្យល់​)២​នាក់​ បាន​ដាក់​មេ​ប្រូច​បាត់​ស្រមោល​ ខណៈ​ពលរដ្ឋ​៤​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ជួរ​មុខ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១, ​កម្លាំងយោធា​កងពល​៥១​ និង​កម្លាំង​កងរាជអាវុធហត្ថ​ ដែល​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ព្រិច​ ឃាត់​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧…


ខេត្តបន្ទាយ​មាន​ជ័យ​៖ ​អ្នក​នាំ​ផ្លូវ​(​មេខ្យល់​)២​នាក់​ បាន​ដាក់​មេ​ប្រូច​បាត់​ស្រមោល​ ខណៈ​ពលរដ្ឋ​៤​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ជួរ​មុខ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១, ​កម្លាំងយោធា​កងពល​៥១​ និង​កម្លាំង​កងរាជអាវុធហត្ថ​ ដែល​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ព្រិច​ ឃាត់​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ ​មេ​សា​២០២១​។

​ពលរដ្ឋ​ទាំង​៤​នាក់​ខាងលើ ១-​ឈ្មោះ​ជាវ កា​រ៉ា​ន់​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ (​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​), ២-​ឈ្មោះ​ឈិ​ត ពន្លឺ​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ (​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​), ៣-​ឈ្មោះ​អេ​ង មិ​នា​ ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ​(​សិស្ស​)​ និង​៤-​ឈ្មោះ​អេ​ង​ ចាន់​ណា ​អាយុ​៦​ឆ្នាំ
​(​សិស្ស​)​ ក្មេង​ស្រី​ទាំង​២​ជា​កូន​របស់​ឈ្មោះ​ឈិ​ត ​ពន្លឺ​ ហើយ​ពួក​គាត់​ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​។​

លោក​វរ​សេនី​ត្រី​រស់​ ពិសិដ្ឋ​ នាយ​ប៉ុស្តិ​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​ប្រាប់​តាម​បណ្តាញ​សង្គម​ (​វ៉ស​អាប់​)​ថា ​យោង​កា​សាកសួរ​ពលរដ្ឋ​ទាំង​៤​នាក់​ប្រាប់​ថា ​ប្រុង​ឆ្លង​ព្រំដែន​ទៅ​ផ្សារ​រុង​ក្លឿ​ ដើម្បី​លក់ដូរ​ឥ​វ៉ា​ន់ ​។ ​ចំពោះ​ថ្លៃ​ផ្លូវ​ពួក​គាត់​មិន​ទាន់​បាន​ចំណាយ​ទាំងស្រុង​ឲ្យ​មេខ្យល់​នៅឡើយ​ទេ​ដោយ​មេខ្យល់​គេ​យក​មុន​តែ​ម្នាក់​១០០០​បាត​សិន ​រង់​ចាំ​ដល់​គោលដៅ​ទើប​ឲ្យ​ទាំង​អស់​។

​យ៉ាងណា​ក៏ដោយ​ ក្រោយ​សាកសួរ​ពលរដ្ឋ​ទាំង​៤​នាក់​ខាងលើ ​ត្រូវ​បាន​កម្លាំង​ចម្រុះ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​វិទ្យាល័យ​និមិត្ត​ស្ថិត​ក្នុង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​៕ ដោយ ៖ មុត សារុន

អត្ថបទសរសេរ ដោយ