ពន្ធដារសម្រេចប្រកាសពន្យារការដាក់លិខិតប្រកាសពន្ធសម្រាប់ខែមីនា ក្នុងភូមិសាស្ត្របិទខ្ទប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធដារសម្រេចប្រកាសពន្យារការដាក់លិខិតប្រកាសពន្ធសម្រាប់ខែមីនា ក្នុងភូមិសាស្ត្របិទខ្ទប់

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ក្នុងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដើម្បីជាសម្រួលដល់ដំណើរការនៃការដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែសម្រាប់អ្នកជាប់ពន្ធដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ដូចមានចែងក្នុងប្រការ ៣ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ ក្នុងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដើម្បីជាសម្រួលដល់ដំណើរការនៃការដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែសម្រាប់អ្នកជាប់ពន្ធដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ដូចមានចែងក្នុងប្រការ ៣ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងអ្នកជាប់ពន្ធដែលមិនស្ថិតនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់  កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើនៅក្នុងខែមេសានេះនឹងត្រូវបានអនុញ្ញាតឱ្យពន្យាររហូតដល់ថ្ងៃទី ២៧ ខែមេសា ២០២១ ។ ដោយឡែកអ្នកជាប់ពន្ធដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មដែលត្រូវបានហាមឃាត់ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើនៅក្នុងខែមេសានេះ នឹងត្រូវបានអនុញ្ញាតឱ្យពន្យាររហូតដល់ថ្ងៃទី ១៥ ខែឧសភា ២០២១ ។ 

យោងតាមសេចក្តីជូនដំនឹងបានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនអ្នកជាប់ព័ន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ដែលនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ធ្វើការបំពេញលិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតាមអនឡាញ ដែលអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍ និងបានដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ។ 

ក្នុងន័យនេះ អ្នកជាប់ពន្ធទាំងអស់អាចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតាមអនឡាញដោយអនុវត្តតាមជម្រើសមធ្យោបាយដូចជា ៖

១. សម្រាប់អ្នកជាប់ពន្ធមធ្យម និងធំ អាចបំពេញ និងដាក់លិខិតប្រកាសប្រចាំខែតាមរយៈការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងដាក់លិខិតប្រកាសពន្ធប្រចាំខែ និងធ្វើការទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ ។ សម្រាប់អ្នកជាប់ពន្ធតូច អាចបំពេញ និងដាក់លិខិតប្រកាសប្រចាំខែតាមរយៈកម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច ។

២. ក្នុងករណីអ្នកជាប់ពន្ធនៅមិនទាន់មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធប្រចាំខែឬកម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធអាចបំពេញលិខិតប្រកាសពន្ធប្រចាំខែដោយដៃ ឬបង់ប្រាក់ពន្ធដោយប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញរួចស្កែនបញ្ជូនលិខិតប្រកាសនិងបង្កាន់ដៃបញ្ជាក់ការបង់បប្រាក់ពន្ធតាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក ដោយចូលទៅកាន់អាសយដ្ឋាន ៖https://www.tax.gov.kh/kh/e-service