បានអួតអាង«ខ្លួនជា​ឧត្តមសេនីយ៍​ពុំមាន​នរណា​ម្នាក់​ហ៊ាន​ចាប់ខ្លួន​» ពេលនេះ​ ជាប់ជុចហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានអួតអាង«ខ្លួនជា​ឧត្តមសេនីយ៍​ពុំមាន​នរណា​ម្នាក់​ហ៊ាន​ចាប់ខ្លួន​» ពេលនេះ​ ជាប់ជុចហើយ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ទីបំផុត បុរសម្នាក់ដែល​បើករថយន្ត​ទំនើប​មានពាក់ស្លាកលេខនគរបាលឡាយវីដេអូបង្ហោះថា«ខ្លួនជា​ឧត្តម​សេនីយ៍ ដោយពុំមាន​នរណា​ម្នាក់​ហ៊ាន​ចាប់ខ្លួននោះ » ត្រូវបាន​សមត្ថកិច្ចនគរ​បាលខណ្ឌ​ជ្រោយចង្វា ធ្វើការស្ទាក់ឃាត់​ខ្លួន​បានហើយ ​នៅ​វេលាម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី១៧ មេសា…

រាជធានីភ្នំពេញ ៖ ទីបំផុត បុរសម្នាក់ដែល​បើករថយន្ត​ទំនើប​មានពាក់ស្លាកលេខនគរបាលឡាយវីដេអូបង្ហោះថា«ខ្លួនជា​ឧត្តម​សេនីយ៍ ដោយពុំមាន​នរណា​ម្នាក់​ហ៊ាន​ចាប់ខ្លួននោះ » ត្រូវបាន​សមត្ថកិច្ចនគរ​បាលខណ្ឌ​ជ្រោយចង្វា ធ្វើការស្ទាក់ឃាត់​ខ្លួន​បានហើយ ​នៅ​វេលាម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី១៧ មេសា នេះ ​ដោយបាន​បញ្ជូនទៅ​ស្នង​ការនគរ​បាលរាជធានីភ្នំពេញ ដើម្បី​សាក​សួរ​ ​។

សេចក្តីរាយការណ៍បន្តថា ​ការឃាត់ខ្លួនបុរសខាងលើ គឺមានការសហការពី​​កម្លាំងនគរបាលគ្រប់​ខណ្ឌ​ទាំងអស់​ ដោយចាំ​​ឃ្លាំ​មើលភិនភាគរថយន្ត និងចាំមើល​បុគ្គលរូបនេះតែម្តង ។ សូមបញ្ជាក់ថា ​គាត់បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្ដាញ​សង្គម​ពេល​កំពុង​បើកបរ​រថយន្ដ និង​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យហើយ​តាំងខ្លួន​ថា ជា​ឧត្តមសេនីយ៍ មិន​មាន​នរណា​ហ៊ាន​ចាប់​នោះ​ទេ ទោះបី​ខ្លួន​គ្មាន​ភារកិច្ច​ក្នុង​ការ​ធ្វើ​ដំណើរ​ចាំបាច់​ក្នុង​ពេល​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ខ្ទប់​ក៏​ដោយ ។

​បុរសរូបនេះ បានបើករថយន្ត​ធ្វើដំណើរតាម​ដងផ្លូវឡាយវីដេអូ​បង្ហោះ​ជាសាធារណៈ​​ក្នុងសម្លៀកបំពាក់​អាវយឺតស និង​ស្លៀក​ខោ​ខ្លីតែ​ប៉ុណ្ណោះ ។ ​បច្ចុប្បន្ន បុរសរូបនេះរង់ចាំការសួរនាំ និងពិនិត្យមើលជាក់ស្តែងសិន ដើម្បីចាត់ការបន្ត​។ ព័ត៌មានបន្ថែម​កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។ ដោយ៖ ម៉េង ធា