ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះអ្នកឆ្លងកូវីដថ្មីច្រើនទៀតហើយ រហូតដល់២៩១នាក់ និងជា២៣នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២៩១ នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន២៣​ នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២៩១ នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន២៣​ នាក់ ។

អ្នកឆ្លងទាំង២៩១នាក់ មានម្នាក់ស្ត្រីជនជាតិបារាំង ធ្វើដំណើរមកពីប្រទេសស្វីសមកកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ និង២៩០នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០ កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២២៨នាក់, ខេត្តកណ្តាល ១៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តតាកែវ ១២នាក់, ខេត្តស្វាយរៀង ៨នាក់ និងខេត្តព្រះសីហនុ ២៦នាក់ ។

ក្រសួង​បាន​បន្ត​ថា អ្នក​កើត​កូ​វី​ដ​១៩ សុ​រប​នៅ​កម្ពុជា​មាន​ចំនួន៥៧៧១​ នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៤១៦នាក់ និង​អ្ន​កំពុង​តែ​សម្រាក​ព្យាបាល​មាន​ចំនួន៣៣១១​ នាក់ និង​ស្លាប់មាន​ ៣៩នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង​ និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ