ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​លើក​ទី​២ បើ​ជាប់​នៅ​ខេត្ត​ណា​ត្រូវ​ចាក់​នៅ​ខេត្ត​នោះ​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ប្រកាស​បញ្ជាក់​ជូន​ថា ក្នុងអំឡុងពេល​បិទ​ខ្ទប់ ចំពោះ​បុគ្គល​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​ដូ​ស​ទី​២…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ប្រកាស​បញ្ជាក់​ជូន​ថា ក្នុងអំឡុងពេល​បិទ​ខ្ទប់ ចំពោះ​បុគ្គល​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​ដូ​ស​ទី​២ ហើយ​គាត់​បាន​ចេញ​ទៅ​ខេត្ត​ផ្សេង​ៗ រួច​ជាប់​បម្រាម​បិទ​ខ្ទប់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​នេះ គឺ​បុគ្គល​នោះ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ខេត្ត​ដែល​បាន​ស្នាក់​នៅ ។

លោក ជំទាវ មាន​ន័យ​ថា បើ​ជាប់​នៅ​ខេត្ត​ណា ត្រូវ​ចាក់​នៅ​ខេត្ត​នោះ​តែ​ម្តង រួច​ទំនាក់ទំនង​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​នោះ ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ទៅ​តាម​ថ្ងៃ​កំណត់​ដោយ​មិន​ហួស​ចន្លោះ​ពី​១៤​ថ្ងៃ ទៅ​២១​ថ្ងៃ ក្រោយ​ពី​ការ​ចាក់​ដូ​ស​លើក​ទី​១ សម្រាប់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដែល​បាន​ចាក់​កន្លង​មកនេះ ។

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​នឹង​ចាត់ចែង​ដឹក​វ៉ាក់សាំង​ទៅ​ផ្គត់ផ្គង់​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ គឺ​ក្នុង​១​ខេត្ត​ជូន​វ៉ាក់សាំង​ចំនួន​២០០​ដូ​ស សម្រាប់​ត្រៀម​បម្រុង​ទុក​ចាក់​ជូន​បុគ្គល​ដែល​បាន​ជាប់​បម្រាម​បិទ​ខ្ទប់ នៅ​តាម​បណ្តា​ខេត្ត​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ