ខេត្តស្វាយរៀង ៖ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន០១នាក់គឺបុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅស្រុកចន្ទ្រាខេត្តស្វាយរៀងបញ្ជូនទៅព្យាបាលនៅក្រុងបាវិត ជាសះស្បើយ១៥នាក់។ គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១មានអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់២៨៤នាក់ ជាសះស្បើយ៦៩នាក់ កំពុងសម្រាកព្យាបាលចំនួន២១៥នាក់(កំពុងព្យាបាលនៅមន្ទីរពេទ្យស្រុកស្វាយជ្រំ១០៩នាក់ នៅមន្ទីរពេទ្យសាមគ្គីរំដួលស្រុករំដួល១៣នាក់ និងនៅមណ្ឌលព្យាបាលក្រុងបាវិត៩៣នាក់។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឲ្យធ្វើចត្តាឡីសក័នៅផ្ទះរយៈពេល១៤ថ្ងៃ។ សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ មានដូចខាងក្រោម៖ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ