ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ ៣ការពារ ៣កុំ ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាង គឺជាគ្រោះថ្នាក់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រឆាំងកូវីដ ១៩ គឺសាមញ្ញតែពិបាកអនុវត្តអោយជោគជ័យ ដោយសារតែវាទាមទារអោយមនុស្សទាំងអស់អនុវត្តព្រមៗគ្នាទាំងអស់គោលការណ៍ បីការពារ ( ពាក់ម៉ាស រក្សាគម្លាតយ៉ាងតិចពីរមែ៉ត្រ…

រាជធានីភ្នំពេញ ៖ ការប្រឆាំងកូវីដ ១៩ គឺសាមញ្ញតែពិបាកអនុវត្តអោយជោគជ័យ ដោយសារតែវាទាមទារអោយមនុស្សទាំងអស់អនុវត្តព្រមៗគ្នាទាំងអស់គោលការណ៍ បីការពារ ( ពាក់ម៉ាស រក្សាគម្លាតយ៉ាងតិចពីរមែ៉ត្រ លាងដៃ អោយបានញឹកញាប់) បីកុំ ( កុំជួបជុំមនុស្សច្រើន កុំចូលកន្លែងបិទជិត និង កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នាជាដើម) ដែលជាមូលដ្ឋានគ្រឹះនៃការប្រឆាំងមេរោគកូវីដ ១៩ ដែលចាប់ផ្តើមវាយលុកកម្ពុជា ដំបូងកាលពីខែមិនាឆ្នាំឆ្នាំ ២០២០ ហើយវាយប្រហារធ្ងន់បំផុតចាប់ពីថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ២០២១ ។

សំឡេង បីការពារ បីកុំ ប្រហែលជាបានលាន់លឺដល់ត្រចៀករបស់ប្រជាជនកម្ពុជាទាំងអស់ ប៉ុន្តែវាប្រហែលជាបានចូលហើយក៏ចេញបាត់ទៅវិញភ្លាម និងមិនបានដក់ជាប់នៅក្នុងបេះដូង និងខួរក្បាលរបស់ពួកគេ ដើម្បីអោយពួកគេអនុវត្តអោយបានជាប់លាប់ និងមានប្រសិទ្ឋភាពឡើយ ។ ហេតការណ៍មនុស្សប្រជ្រៀតគ្នាហួសប្រមាណតាមទីផ្សារដើម្បីទិញស្បៀង និងរបស់របរប្រើប្រាស់ចាំបាច់ បន្ទាប់ពីការលេចលឺថា មានការបិទទីក្រុងភ្នំពេញ ការមិនរក្សាគម្លាតអោយបានត្រឹមត្រូវនៅតាមទីផ្សារ កន្លែងយកសំណាក និងកន្លែងចាក់វ៉ាក់សាំង និងការជួបជុំមនុស្សច្រើន ទាំងនេះគឺជាឧទាហរណ៍ដ៏ពិតប្រាកដដែលបញ្ជាក់ថា មិនមានការចូលរួមគ្រប់គ្រាន់ពីប្រជាជននៅក្នុងការអនុវត្តរាល់ វិធានាការ របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងការរាលដាលមេរោគកូវីដ ១៩ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ