ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោព្រមានថាការបិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅនឹងពន្យាពេលបន្ថែមបើបងប្អូនមិននៅក្នុងផ្ទះ ហើយសភាពការណ៍ឆ្លងមិនធូរស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានថា ប្រសិនបើ១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេ្ និងក្រុងតាខ្មៅ ហើយមិនធូរស្បើយ…

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានថា ប្រសិនបើ១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេ្ និងក្រុងតាខ្មៅ ហើយមិនធូរស្បើយ ដោយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ នោះសម្តេចតេជោ នឹងអូសបន្លាយពេល នៃការបិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ ។

ថ្លែងនៅក្នុងសារសម្លេងពិសេស សម្តេចតេជោ បានមានប្រសាសន៍ថា «ដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត» ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត» ។


សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមទៀតថា « ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ គឺមានការចាំបាច់ត្រូវផ្ញើសារជាសម្លេង ជូនបងប្អូនបន្ថែមទៀត បន្ទាប់ពីការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ នៃ ខេត្តកណ្តាល  យើងសង្កេតឃើញថា ចរាចរណ៍មនុស្សនៅតែបន្តមានតទៅទៀត ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកពេលនេះបញ្ជាទៅអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់ថាសារជាថ្មីម្តងទៀតសម្រាប់ពលរដ្ឋរបស់យើង ពេលនេះ គឺនៅផ្ទះណា នៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅឃុំណា គឺនៅឃុំនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណា គឺនៅកន្លែងនោះ​ក្នុងរយៈពេល ១៤ ថ្ងៃ ។ ករណីនេ គឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ ដូច្នេះ សុំឱ្យបងប្អូនរបស់យើងទ្រាំទ្រនូវការលំបាក ក្នុងរយៈពេលប្រទេសជាតិជួបការលំបាក ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំនឹងអូសបន្លាយពេល នៃការបិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ» ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដូច្នេះ ក្រោយពីការបិទខ្ទប់ ​(lockdown) រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល បានអនុវត្តកាលពីម៉ោងសូន្យ ថ្ងៃទី១៥មេសា ឆ្នាំ​២០២១ រយៈពេល ១៤ ថ្ងៃ តែស្ថានភាពជាក់ស្តែងមានពលរដ្ឋមួយចំនួននៅបន្តធ្វើចរាចរណ៍តាមដឹងផ្លូវ ដូច្នេះសម្តេចក៏បានចេញសារនិងបញ្ជាផ្ទាល់មាត់នាល្ងាចថ្ងៃទី១៦ មេសានេះ ថាអ្នកនៅភូមិណា គឺត្រូវនៅភូមិនោះ ហាមចេញពីផ្ទះ ដាច់ខាត ហើយការលើកលែងឱ្យធ្វើដំណើរ មិនមែនចេះតែលើកលែងនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ