រកឃើញអ្នកឆ្លងថ្មី២៦២នាក់ និងជាសះស្បើយ៧៤នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកឆ្លងថ្មី២៦២នាក់ និងជាសះស្បើយ៧៤នាក់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន២៦២ នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន៧៤ នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន២៦២ នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន៧៤ នាក់ ។

ក្រសួង​បាន​បន្ត​ថា អ្នក​កើត​កូ​វី​ដ​១៩ សុ​រប​នៅ​កម្ពុជា​មាន​ចំនួន៥៤៨០ នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន២៣៩៣ នាក់ និង​អ្ន​កំពុង​តែ​សម្រាក​ព្យាបាល​មាន​ចំនួន​៣០៤៤ នាក់ និង​ស្លាប់មាន៣៨ នាក់ ។

អ្នក​ឆ្លង​ទាំង​២៦២​នាក់ សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រួម​មាន​រាជធានី​ភ្នំពេញ ២៣២​នាក់​, ខេត្តកំពង់ចាម ២​នាក់​, ខេត្តកំពង់ស្ពឺ ១​នាក់​, ខេត្តកំពង់ធំ ១​នាក់​, ខេត្តកណ្តាល ៤​នាក់​, ខេត្តព្រៃវែង ២​នាក់​, ខេត្តពោធិ៍សាត់ ២​នាក់​, ខេត្តសៀមរាប ២​នាក់​, ខេត្តតាកែវ ២​នាក់​, ខេត្តស្វាយរៀង ១​នាក់​, ខេត្ត​ត្បូងឃ្មុំ ១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ ១២​នាក់​។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕