ណុ​ប បា​យ៉ា​រិ​ទ្ឋ បង្ហោះ​​សារ​មួយ​ ក្រោយ​ឃើញ​ប្រជា​ពលរដ្ឋ​​ជ្រួលច្របល់​ទិញ​ទំនិញ​ម្សិលមិញ​​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ឋ បង្ហោះ​​សារ​មួយ​ ក្រោយ​ឃើញ​ប្រជា​ពលរដ្ឋ​​ជ្រួលច្របល់​ទិញ​ទំនិញ​ម្សិលមិញ​​

1 ខែ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ ​កាលពី​ល្ងាចម្សិលមិញ ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២១​ កន្លងទៅ​នេះ គេសង្កេតឃើញ​​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាននាំគ្នា​​សម្រុក​ទិញ ម្ហូបអាហារ ​ត្រី​…

​រាជធានីភ្នំពេញ ៖ ​កាលពី​ល្ងាចម្សិលមិញ ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២១​ កន្លងទៅ​នេះ គេសង្កេតឃើញ​​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាននាំគ្នា​​សម្រុក​ទិញ ម្ហូបអាហារ ​ត្រី​ សាច់​ អង្ករ ​និង​ចំណី​ចំណុក​ផ្សេង​ៗ យ៉ាង​ណែនណាន់តាន់តាប់​​បំផុត​ ​ក្រោយ​ពេល​បែកធ្លាយ​សារ​សំឡេង​បិទ​ក្រុងភ្នំពេញ បង្ក​ការ​​ព្រួយបារម្ភ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ម្ល៉ោះហើយទើប​​ម្នាក់​ៗ​​ភ្លេច​រក្សា​គម្លាតសុវត្ថិភាព​ សម្រុក​ជុំ​គ្នា​ទៅ​តំបន់​មនុស្ស​ច្រើន ដើម្បី​​ទិញ​​អី​​វ៉ា​ន់ ដែលនេះ​ជា​ហានិភ័យ​មួយទៀត ដោយ​មិនដឹង​ថា អ្នក​ណា​មាន​ផ្ទុក ​ឬ​មិន​ផ្ទុកជំងឺកូវីដ​១៩ ​ឡើយ​។

បន្ទាប់ពីឃើញ​ហេតុការណ៍​​​ខាងលើនេះកើតឡើង​ លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋ ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ហោះ​សារ​មួយ​នៅលើបណ្តាញសង្គមហ្វ៊េសប៊ុក​ផ្ទាល់ខ្លួន​​​ថា «​សូមកុំ​ភ័យ​ស្លន់ស្លោ​ពេក​បងប្អូន កុំ​ជ្រួលច្របល់​អី ជៀសវាង​ចប់​ថ្ងៃ​វរៈ​ឡើងស័ក ទៅ​ជា​ថ្ងៃ​ច​ត្តា​ឡី​ស័ក​»។​ លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​រក្សា​ភាព​ស្ងប់ស្ងៀម ជា​ជាង​សម្រុក​ទៅ​ផ្សារ​ដែល​បង្កើត​បានជា​ភាព​កកកុញ​មនុស្ស​ច្រើន ជម្រុញ​នូវ​ហានិភ័យ​កាន់តែ​ខ្ពស់​ឡើង​ថែម​ទៀត​ដល់​បងប្អូន​ក្នុង​ការ​ឆ្លង​វីរុស​កូ​វី​ដ -១៩ ។

លោកបានបន្ត​ថា «បងប្អូនអាច​នឹង​ឆ្លងជំងឺកូ​វី​ដ-១៩ បាន​គ្រប់ពេល ​នៅពេលដែល​នៅ​កន្លែង​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក​នោះ ឫ កន្លែង ដែល​មិន​មាន​គម្លាត​គ្នា ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង ហើយ​មិន​មាន​ពាក់​ម៉ាស់​និង​លាងដៃ​ញឹកញាប់​ទេ​នោះ ។ សូមត្រូវ​ចង​ចាំ​ថា​វីរុស​កូ​វី​ដ -១៩ សប្បាយចិត្តខ្លាំង ចូល​ចិត្តខ្លាំង និង​ពេញ​ចិត្តជា​ទីបំផុត ក្នុង​ការដើរ​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង ងាយស្រួល ដោយ​មិន​មាន​របាំងហាមឃាត់ ឫ​សម្លា.ប់​វីរុស​ដ៏​សាហាវ​នេះនោះ» ​៕​