ចូល​ឆ្នាំ​ខ្មែរ​! កុស​ម៉ា លី​ន​ដា ផ្ញើ​សារ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ខ្មែរ​! កុស​ម៉ា លី​ន​ដា ផ្ញើ​សារ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ តារា​សម្តែង កុស​ម៉ា លី​ន​ដា បាន​ផ្ញើ​សារ​ដោយ​បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​១៩ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។ តាម​រយៈ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន តារា​សម្តែង​ក្នុង​បទ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ តារា​សម្តែង កុស​ម៉ា លី​ន​ដា បាន​ផ្ញើ​សារ​ដោយ​បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​១៩ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។

តាម​រយៈ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន តារា​សម្តែង​ក្នុង​បទ «​ស្នេហ៍​ក្រៅផ្លូវការ​» នាង កុស​ម៉ា លី​ន​ដា បាន​បង្ហោះ​សារ​ថា «​រយៈពេល​ប៉ុន្មាន​ខែ​នេះ ជំងឺ​ដ៏​កាច​សា​.​ហាវ COVID-19 និង COVID បំប្លែង​ថ្មី បាន​វាយលុក​ខ្លាំង​ណាស់ ធ្វើ​អោយ​ប្រជាជន​ខ្មែរ​បាត់បង់​ប្រាក់​ចំណូល បាត់បង់​ការងារ ហានិភ័យ​លើ​សុខភាព​។ ធ្វើ​អោយ​រាជរដ្ឋាភិបាល មាន​បន្ទុក​ត្រូវ​មើលថែ​ប្រជាជន​ទូ​ទាំង​ប្រទេស ។ ធ្វើ​អោយ​សេដ្ឋកិច្ច​ប្រទេស​ធ្លាក់​ចុះ​ទាំងស្រុង និង​ធ្វើ​អោយ​បាត់បង់​កំណើន​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស ។

នាង​សូម​មេត្តា​ប្រជាជន​ខ្មែរ​ទាំងអស់ ចូលរួម​សហការ​តាម​ច្បាប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គោរព​តាម « បម្រាម គោរ​ចរ » សូម​មេត្តា​អញ្ជើញ​ចូលរួម​ទៅ​ចាក់​វ៉ាក់សាំង​អោយ​បាន​គ្រប់​គ្នា សារ​ពី​នាង​ខ្ញុំ កុស​ម៉ា លី​ន​ដា សូម​អង្វរ​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស សូម​ទៅ​ចាក់​វ៉ាក់សាំង​អោយ​បាន​គ្រប់​គ្នា ដើម្បី​ពួក​យើង​អាច​ចាប់ផ្តើម​ធ្វើ​ការងារ​ឡើង​វិញ​ទាំងអស់​គ្នា ដោយ​សុវត្ថិភាព​ពេញ​មួយ​ប្រទេស​។

សូម​ចូល​រួច​ដើម្បី​ប្រទេស​យើង​ទាំងអស់​គ្នា​ណា៎ «៣​កុំ ៣​ការពារ​»​។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ២០២១ នាង​ខ្ញុំ កុស​ម៉ា លី​ន​ដា សូម​ក្រាប​សំពះ​គោរព​ជូនពរ​ដល់​ទ្រង់​ព្រះមហាក្សត្រ សម្តេច​ពុក សម្តេចម៉ែ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស សូម​អោយ​ជួប​តែ​ពុទ្ធ​ពរ បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង ម​ណ្ឌា​ទេវី បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម ចុះ​មក​ថែរក្សា​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស អោយ​មានជីវិត​ថ្លៃ​ដោយ​គ្នា​អ្វី​មក​ប្តូរ​បាន ។ សូម​អោយ​កូនចៅ​ខ្មែរ​ទាំងអស់​រួច​ផុត​ពី​គ្រោះ​រោគ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​៕