ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា សិ​ទ្ឋិ រង់ចាំ​មួយ​គ្រា​ទៀត​នឹង​ដឹង​ស​ខ្មៅ​ជាមួយ​អាកា​រៈ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ បញ្ញា សិ​ទ្ឋិ និង​ដឹង​ស​ខ្មៅ ចំពោះ​លទ្ធផល​តេស្ត​សំណាក​លើក​ទី​៥ ដែល​បាន​យក​ទៅ​អោយ​ពេទ្យ​ពិនិត្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ បញ្ញា សិ​ទ្ឋិ និង​ដឹង​ស​ខ្មៅ ចំពោះ​លទ្ធផល​តេស្ត​សំណាក​លើក​ទី​៥ ដែល​បាន​យក​ទៅ​អោយ​ពេទ្យ​ពិនិត្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ មុន​នេះ​។

លោក​បាន​តម្កល់ចិត្ត​ច្បាស់លាស់​ថា អាកា​រៈ​នឹង​ល្អ​ដូច​មុន ហើយនឹង​បាន​មក​បំពេញការងារ​ជា​ថ្មី ខណៈ​សុខភាព​លោក គឺ​បាន​ប្រសើរ​ទាំងស្រុង​មិន​ព្រួយ​ដូច​មុន​ទៀត​ទេ​។

តារាចម្រៀង បញ្ញា សិ​ទ្ឋិ បាន​ស្បើយ​ជា​ច្រើន ហើយ​នូវ​អាកា​រៈ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ឆ្លង​កាលពី​ពេល​មួយ​រយៈ​មុន​។ លោក​បាន​ចេញ​យក​សំណាក ធ្វើតេស្ត​ជា​លើក​ទី​៥ ដើម្បី​អោយ​បាន​ប្រាកដប្រជា ក្នុង​នោះ​ក៏​ឃើញ​ថា លោក​ជឿ​មុតមាំ​នឹង​ជា​ស្បើយ​ដាច់​ផឹង​ពី​មេរោគ​ដ៏​អាក្រក់​នេះ​។

ទឹកមុខ​ស្រស់ថ្លា​ប្រកបដោយ​ស្នាមញញឹម បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ ទៅ​លើ​តារាចម្រៀង និង​សម្តែង បញ្ញា សិ​ទ្ឋិ ក្រោយ​ពុះពារ​ព្យាបាល​យ៉ាង​ចិត្ត អំណត់​បំផុត​។ អ្វី​ដែល​សំខាន់​លោក​ធូរចិត្ត​មែនទែន ព្រោះ​ម្តាយ​ឪពុក ក្មួយ​លោក រួច​ផុត​ពី​ការ​ឆ្លង និង​ផ្ទុក​កូ​វី​ដ​១៩ មិន​មាន​អ្វី​កើតឡើង នាំ​អោយ​ព្រួយបារម្ភ​។

យ៉ាងណាមិញ ក្រោយ​យក​សំណាក​ទៅ ពិនិត្យ​ជា​លើក​ទី​៥ បញ្ញា សិ​ទ្ឋិ នៅ​រង់ចាំ​លទ្ធផល​២​ថ្ងៃ​ទៀត ហើយ បើ​យោង​លើ​សុខភាព បញ្ញា សិ​ទ្ឋិ​ពិតជា​មិន​អី​។ លោក​ប្រាកដជា​រំភើបចិត្ត បាន​លទ្ធផល​ល្អ​មក​វិញ​។ សង្ឃឹមថា ឆ្នាំ​ថ្មី​ក្រុម​គ្រួសារ​លោក​មាន​សេចក្តីសុខ​ឡើង​វិញ ហើយ​អ្វី​ដែល​អាក្រក់ មិនល្អ​ចាកចេញ​តាម​ឆ្នាំ​ចាស់​ផង​ចុះ​។ សូម​រក្សា​គម្លាត រក្សា​អនាម័យ គោរព​តាម​ការ​ណែនាំ​ក្រសួងសុខា ភិបាល និង​គោរព​តាម​គោលការណ៍ «៣​កុំ ៣​ការពារ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ