ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូឆ្នាំថ្មីការងារជិត ២ ពាន់កន្លែងទើបអនុម័តជាមួយគម្រោងវិនិយោគថ្មីចំនួនបី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានគម្រោងវិនិយោគចំនួនបីសរុបទុនប្រមាណ ៨ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តនៅពាក់កណ្តាលខែមេសានេះ ។ គម្រោងវិនិយោគទំាងបីនេះ នឹងផ្តល់ការងារដល់ពលរដ្ឋប្រមាណជិត ២…

រាជធានីភ្នំពេញ ៖ មានគម្រោងវិនិយោគចំនួនបីសរុបទុនប្រមាណ ៨ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តនៅពាក់កណ្តាលខែមេសានេះ ។ គម្រោងវិនិយោគទំាងបីនេះ នឹងផ្តល់ការងារដល់ពលរដ្ឋប្រមាណជិត ២ ពាន់កន្លែង ។ គម្រោងវិនិយោគទំាងបីដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព របស់ក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ កម្រោងនេះក្រុមហ៊ុនមានទុនវិនិយោគប្រមាណ ២,១ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០០ក ន្លែង ។

គម្រោងមួយទៀត គឺបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ២,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៨ កន្លែង ។ ចំណែកគម្រោងទី ៣ ការវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨ កន្លែង ។

គួរជម្រាបថា ចាប់ពីខែមករាឆ្នាំ ២០២១ មក មានគម្រោងវិនិយោគប្រមាណ ២០ ជាមួយទុនវិនិយោគសរុបប្រមាណជាង ៦២១ លានដុល្លារហើយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត ។ ការអនុម័តគម្រោងវិនិយោគនៅឆ្នាំ ២០២១ នេះត្រូវបានមន្រ្តីឲ្យដឹងថាមានសន្ទុះជាងឆ្នាំ ២០២០ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ