ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ក​ពី​ជំងឺ​រលាក​ថ្លើម ដោយ​មេរោគ​ប្រភេទ«​សេ​»!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ក​ពី​ជំងឺ​រលាក​ថ្លើម ដោយ​មេរោគ​ប្រភេទ «​សេ​» ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ឈាង ស៊ី​ដេ​ត ឯកទេស…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ក​ពី​ជំងឺ​រលាក​ថ្លើម ដោយ​មេរោគ​ប្រភេទ «​សេ​» ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ឈាង ស៊ី​ដេ​ត ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បកស្រាយ​ឲ្យ​ដឹង​ថា ៖ ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ (Hépatite C) គឺជា​ជំងឺ​មួយ​ដែល​យើង​ទាំងអស់​គ្នា​តែងតែ​បានដឹង និង​បាន​ជួប​ប្រទះ​ជា​ញឹកញាប់ ហើយ​នៅ​ពេល​ខ្លះ​ជំងឺ​មួយ​នេះ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សុខភាព និង​អាយុជីវិត​ផង​ដែរ​។

រោគ​សញ្ញា ដែល​កើត​អាច​មាននៅ​លើ​អ្នកជំងឺ​គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​រលាក និង​សភាព​របស់​សាច់​ថ្លើម​របស់​អ្នកជំងឺ​ផង​ដែរ (​សាច់​ថ្លើម​នៅ​ទន់​ធម្មតា​គ្រាន់តែ​មានការ​រលាក​, សាច់​ថ្លើម​រឹង និង​ថ្លើម​ក្រិន​)​។

នៅ​ខាងក្រោម​នេះ គឺជា​សញ្ញា​មួយ​ចំនួន ដើម្បី​អាច​អោយ​យើង​បាន​គិត​ទៅ​ដល់​ជំងឺ​រលាក​ថ្លើម ៖

  • មានការ​ហេវ​ហត់ ចុះ​ខ្សោយកំលាំង និង​សុខភាព​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​,
  • ឡើង​លឿង​ភ្នែក និង​ស្បែក​,
  • មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​ជំងឺ​ផ្ដាស​សាយ​ធំ​,
  • មានការ​ហើមជើង​ជាដើម​…​។

គួរ​កត់សំគាល់​ផង​ដែរ​ថា ជាង ៨០% នៃ​អ្នកជំងឺ​រលាក​ថ្លើម គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​ច្បាស់លាស់​នោះ​ឡើយ ដូច្នេះ​មាន​តែ​ការ​ពិនិត្យ​ឈាម ដើម្បី​រក​វត្តមាន​របស់​អង្គ​ប​ដិ​ប្រាណ​វីរុស​សេ Anticorp HCV និង​រាប់​មេរោគ (PCR HCV) ទេ ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ប្រភេទ​នេះ​បាន ។

ការ​ចម្លង​របស់​មេរោគ​ថ្លើម​ប្រភេទ សេ នេះ គឺ​វា​អាច​ឆ្លង​បាន​តាម​រយៈ ការ​ប៉ះពាល់​ជាមួយនឹង​ឈាម​, ទឹករងៃ​, ការ​មុត​ដាច់​ស្បែក​, ការ​រួម​ភេទ​ដោយ​មិន​មាន​ប្រើប្រាស់​ស្រោមអនាម័យ​, ការ​ប្រើប្រាស់​វត្ថុ​មុត​ស្រួច​ចាក់​ឆ្លងកាត់​ស្បែក​…​។

លោក​វេជ្ជបណ្ឌិត ឈាង ស៊ី​ដេ​ត បាន​បញ្ជាក់​ថា ៖ វិធានការ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ គឺ​ជៀសវាង​រាល់​ការ​បះ​ពាល់​ឈាម និង​ទឹករងៃ​របស់​អ្នកជំងឺ​, រួម​ភេទ​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​អោយ​បាន​ត្រឹមត្រូវ​, ជៀសវាង​ការ​ប្រើ​វត្ថុ​មុត​ស្រួច​រួម​គ្នា​។

គួរ​សំគាល់​ផង​ដែរ​ថា យើង​មិន​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​មេរោគ​ប្រភេទ​នេះ​នៅឡើយ​ទេ​។ ការ​ពិនិត្យ​សុខភាព និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា​នៅ​ដំណាក់កាល​ដំបូង​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត (​ថ្លើម​មិន​ទាន់​ក្រិន ឬ មិន​មាន​ដុំ​មហារីក​) របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ នេះ​គឺ​អាច​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បានជា​សះស្បើយ​ទាន់​ពេលវេលា និង​ដើម្បី​ជៀសវាង​រាល់​ផលវិបាក​របស់​ជំងឺ​នេះ​ផង​ដែរ (​ការ​រលាក​រ៉ាំ​រៃ​, ក្រិន​ថ្លើម​, ដុំ​មហារីក​ថ្លើម​, ទាច​ទឹកជា​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ