ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ឈើទាល មួយ​ដើម​ពុក​គល់ មុខ​វត្ត​រាជ​បូ​ណ៌ ប៉ះពាល់​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ

3 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ ដើមឈើទាល ១ដើម នៅ​ផ្លូវបំបែក​មុខ​វត្ត​រាជ​បូ​ណ៌ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាប់​ចេញ ដោយសារ​រលួយ​ពុក​គល់ ដើម្បី​យក​ទៅ​ទុ​ក​នៅ​អតីត​អាង​ក្រពើ ទុក​សម្រាប់​ធ្វើ​រោង​ឲ្យ​ប្រជា​ការពារ​ភូមិ និងប៉ុស្តិ៍…

ខេត្តសៀមរាប​ ៖​ ដើមឈើទាល ១ដើម នៅ​ផ្លូវបំបែក​មុខ​វត្ត​រាជ​បូ​ណ៌ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាប់​ចេញ ដោយសារ​រលួយ​ពុក​គល់ ដើម្បី​យក​ទៅ​ទុ​ក​នៅ​អតីត​អាង​ក្រពើ ទុក​សម្រាប់​ធ្វើ​រោង​ឲ្យ​ប្រជា​ការពារ​ភូមិ និងប៉ុស្តិ៍ ដែល​មានការ​ខ្វះខាត​ ។

ករណីកាប់​ដើមឈើ​នេះ​ ធ្វើ​នៅ​ថ្ងៃ​ទី​១១​ ខែមេសា ឆ្នាំ​២០២១នេះ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ខាង​មុខ​វត្ត​រាជ​បូ​ណ៌ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប ​។

បើ​តាម​ប្រសាសន៍របស់​មន្ត្រី​សាលាក្រុង​សៀមរាប​ បានអោយដឹង​តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ ​ខែមេសា​ ឆ្នាំ​២០២១​នេះថា បន្ទាប់​ពី​ក្រុមការងារ ​នៃ​រដ្ឋបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយមន្ត្រី​រដ្ឋបាលព្រៃឈើ និង​មន្ទីរ​សាធារណការ ​រួម​ទាំង​ក្រុមការងារ ​នៃ​កង​វិស្វកម្ម បាន​ចុះ​ធ្វើការ​ពិនិត្យ​ស្ថានភាព​ដើមឈើ​ទាល​១​ដើម​ខាងលើ ជា​លទ្ធផល​ឃើញ​ថា ដើមឈើ​នេះ មាន​ស្ថានភាពចាប់ផ្តើម​រលួយ​ពុក​គល់ ម្យ៉ាងវិញទៀត​ដោយសារ​ទីតាំង​នេះ​ប៉ះពាល់លើ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ផង​ដែរ ​។

ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ក្រុង​ បាន​បញ្ជាក់​ថា ករណី​នេះ​ក្រុមការងារ​ចម្រុះ បាន​ប្រើប្រាស់​គ្រឿងចក្រ ធ្វើការ កាប់ និង​ដឹក​ជញ្ជូន​យក​ចេញ ទៅ​រក្សា​ទុក​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ​ជា​ពិសេស​ចំពោះ​ការ​រលំ​បាក់​ប៉ះ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ