ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មិន​បាន​រំលោ.ភសិទ្ធិ​បុគ្គល​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជិន ម៉ា​លី​ន អនុប្រធាន និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​មិន​បាន​រំលោភសិទ្ធិ​បុគ្គល​នោះ​ទេ​។ លោក…

រាជធានី​ភ្នំពេញ ៖ លោក ជិន ម៉ា​លី​ន អនុប្រធាន និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​មិន​បាន​រំលោភសិទ្ធិ​បុគ្គល​នោះ​ទេ​។ លោក ជិន ម៉ា​លី​ន​បាន​លើក​ឡើង​ថា តើ​ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ដោយ​អាជ្ញាធរ​សាធារណៈ ជា​ការ​រំលោភសិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល​ដែរ​ឬទេ?

​លោក​ឆ្លើយ​ថា ផ្អែក​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ពិសេស​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ រដ្ឋ​អាច​កំហិត​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ដែល​ជា​សិទ្ធិ​មិន​ដាច់ខាត​របស់​ពលរដ្ឋ​បាន ដូច​ជា​ការ​ជួបជុំ ដើរហើរ ប្រមូលផ្តុំ ការ​សម្តែង​មតិ រួម​ទាំង​សិទ្ធិ​ឯកជន​ភាព​បុគ្គល​ផង​ដែរ ដើម្បី​បម្រើ​ឱ្យ​ប្រយោជន៍​សាធារណៈ រួម​មាន សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​សុខភាព​សាធារណៈ​ជាដើម​។​ល​។ ហើយ​ដែល​ត្រូវធ្វើ​ក្នុង​កាលៈទេសៈ​ចាំបាច់​បំផុត និង​ជា​បណ្តោះអាសន្ន​។

ដូច្នេះ​ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ របស់​កម្ពុជា មិនមែន​ជា​ការ​រំលោភ​លើ​សិទ្ធិ​ឯកជន​ភាព​របស់​បុ​គ្គ​នោះ​ទេ ព្រោះថា វា​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ចាំបាច់​បំផុត​ក្នុង​ការ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​-១៩​នេះ​បាន​ទាន់​ពេលវេលា និង​មិនមែន​ធ្វើ​ឡើងជា​អចិន្ត្រៃយ៍​នោះ​ទេ ដូចដែល​យើង​ធ្លាប់​ធ្វើ​ម្តង​រួច​មក​ហើយ​ក្នុង​រយៈពេល​បណ្តោះអាសន្ន​ខ្លី​តែ​ប៉ុណ្ណោះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​២ ដែល​ជា​លទ្ធផល យើង​ទទួល​បាន​ជោគជ័យ​និង​អាច​គ្រប់គ្រង​បិទ​បញ្ចប់​បាន​ទាំងស្រុង​នូវ​ព្រឹត្តិការណ៍​នោះ​៕​ដោយ ៖ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ