សូមឈ្វេងយល់ពីរបៀបរៀបរណ្ដាប់ទទួលទេវតាឆ្នាំថ្មីដូចតទៅ
យោងតាមសៀវភៅមហាសង្ក្រាន្តបានបរិយាយថា មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវនឹងចូលមកដល់នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស…
យោងតាមសៀវភៅមហាសង្ក្រាន្តបានបរិយាយថា មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវនឹងចូលមកដល់នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស…
យោងតាមសៀវភៅមហាសង្ក្រាន្តបានបរិយាយថា មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវនឹងចូលមកដល់នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០២១ នៅវេលាម៉ោង៤ទៀបភ្លឺ ។
ទេពធីតាឆ្នាំថ្មី ដែលនឹងយាងមកគ្រប់គ្រងថែរក្សាជម្ពូទ្វីបមនុស្សលោកចាប់ពេលនេះតទៅ ជាទេវធីតាមួយព្រះអង្គ ជាអគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនៅព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អភរណៈកែវពិទូរ្យ ភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រហស្ថស្ដាំទ្រង់ម្ជុល ព្រហស្ថឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រនៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់នូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ។
សូមខេមរជនគ្រប់រូបឈ្វេងយល់អំពីរណ្ដាប់ទទួលទេវធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវីដូចតទៅ៖
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍៖
១- បាយសី ៩ថ្នាក់មួយគូ, ២-បាយសី ៧ថ្នាក់មួយគូ, ៣-បាយសី ៥ថ្នាក់មួយគូ, ៤-បាយសី៣ថ្នាក់មួយគូ, ៥-បាយសីប៉ាឆាមមួយគូ, ៦-ស្លាធម៌មួយគូ, ៧-ទឹកអប់មួយគូ, ៨-ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ, ៩-ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ, ១០-ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១គូ, ១១-ដូងឡៅមួយគូ និង១២-ទឹកស្អាតពីរកែវ ។
សូមបញ្ជាក់ ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ ។
ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួនចុះមិនទាស់ខុសអ្វីទេ ។ នៅគ្រប់តង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាននិងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។ លោកអ្នកអាចក្រាលសំពត់ពណ៍សក៏បានខៀវខ្ចីក៏បាន តាមអម្ពររបស់ទេពធីតា ។
ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លោកអ្នកនឹងជួបតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ ៕ សាន សារិន
ចែករំលែកព័តមាននេះ