អាជ្ញាធរ​ជាតិ​អប្សរា ចុះ​បោះបង្គោល​ព្រំ​ទីតាំង​បុរាណ​ដ្ឋា​ន ទួល​គោក​គ្រឹះ និង​ត្រពាំង​ឈូក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ចុះ​បោះបង្គោល​ព្រំ​ទីតាំង​បុរាណ​ដ្ឋា​ន ទួល​គោក​គ្រឹះ និង​ត្រពាំង​ឈូក

1 ខែ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ក្រុមការងារ​បច្ចេកទេស​ទី​៣ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី និង​ម្ចាស់​ដី​ជាប់​ព្រំ​បុរាណ​ដ្ឋា​ន បាន​ចុះ​បោះបង្គោល​ព្រំ​ទីតាំង​បុរាណ​ដ្ឋា​ន…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ក្រុមការងារ​បច្ចេកទេស​ទី​៣ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី និង​ម្ចាស់​ដី​ជាប់​ព្រំ​បុរាណ​ដ្ឋា​ន បាន​ចុះ​បោះបង្គោល​ព្រំ​ទីតាំង​បុរាណ​ដ្ឋា​ន ចំនួន​២​ទីតាំង ដោយ​ជោគជ័យ គឺ​បុរាណ​ដ្ឋា​ន​ទួល​គោក​គ្រឹះ និង​បុរាណ​ដ្ឋា​ន​ត្រពាំង​ឈូក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ប្រិ​យ៍ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ការ​បោះ​បង្គោលព្រំ​ការពារ​បុរាណ​ដ្ឋា​ន​ទាំងនេះ គឺ​ដើម្បី​ជា​ប្រយោជន៍ ក្នុង​ការ​កំណត់​ព្រំ​ដី​បុរាណ​ដ្ឋា​ន ត្រូវ​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​កាន់កាប់​ដី​បុរាណ​ដ្ឋា​ន ដោយ​ខុសច្បាប់ ពី​សំណាក់​ឈ្មួញ​ទិញ​លក់​ដីធ្លី និង​ដើម្បី​បង្ហាញ​ប្រាប់​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​សាធារណជន​ទូទៅ​ឲ្យ​ងាយស្រួល កត់សម្គាល់​ទីតាំង​បុរាណ​ដ្ឋា​ន​ដែល​រួម​មាន ៖ តួ​ប្រាសាទ ស្រះ​ទឹក និង​រចនាសម្ព័ន្ធ នៃ​សំណង់​បុរាណ​ដ្ឋា​ន កុំ​ឲ្យ​មានការ​រំលោភ​បំពាន​គ្រប់​រូបភាព និង​ដើម្បី​ងាយស្រួល​រៀបចំ​បុរាណ​ដ្ឋា​ន​ទាំងនេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ផង​ដែរ ។

គួរ​បញ្ជាក់​ទៀត​ថា សកម្មភាព​ចុះ​បោះបង្គោល​ព្រំ​ទីតាំង​បុរាណ​ដ្ឋា​ន​នេះ ក្រុមការងារ​នឹង​បន្ត​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​នៅ​ទីតាំង​ផ្សេង​ៗ​ទៀត តាម​ផែនការ​ដែល​បាន​កំណត់ ៕