ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែវ បូ​រ៉ា ចង់​ជម្រុញ​កូនច្បង​ហាត់​ក្បាច់គុន និង​ហាត់រៀន​ចម្រៀង​ស៊ិ​ន ស៊ី​សា​មុត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ហ្វ្រេ​ស៊ី​ប៊​យ​លេខ​១ កាលពី​ប៉ុន្មាន​មុន កែវ បូ​រ៉ា ហាក់​នៅ​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ ក្រោយ​ពេល​ជីវិត​មានគ្រួសារ​។ លោក​ក៏​មាន​ទេព​កោសល្យ​ច្រើន​នៃ​ការ​សម្តែង​ភាពយន្ត​ទាំង​ដុំ និង​ភាគ​។…

រាជធានី​ភ្នំពេញ ៖ អតីត​ហ្វ្រេ​ស៊ី​ប៊​យ​លេខ​១ កាលពី​ប៉ុន្មាន​មុន កែវ បូ​រ៉ា ហាក់​នៅ​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ ក្រោយ​ពេល​ជីវិត​មានគ្រួសារ​។ លោក​ក៏​មាន​ទេព​កោសល្យ​ច្រើន​នៃ​ការ​សម្តែង​ភាពយន្ត​ទាំង​ដុំ និង​ភាគ​។ លោក​ធ្លាប់​គ្រង​បាន​តំណែង​តួឯក ទាំង​រឿង និង​ចម្រៀង​ខារ៉ាអូខេ ជា​ច្រើន​តាម​ផលិតកម្ម​ល្បី​ៗ​។

មក​ទល់​ពេល​នេះ លោក​កែវ បូ​រ៉ា ដែល​ជា​តារា​សម្តែង​រាង​សង្ហា មុខមាត់​ស្រស់​ស្រអែម ទម្រង់​ខ្មែរ​ពិត ហើយ​លោក​ក៏​បាន​រៀប​ការ​ច្រើន​ឆ្នាំ​ដោយ​ទទួល​បាន​ចំណងដៃ​កូនប្រុស​២​នាក់​រួច​ទៅ​ហើយ ភ្លេច​ៗ​ខ្លួន​។ អ្វី​ដែល​គេ​មើលឃើញ និង​កត់សម្គាល់ ភរិយា​របស់​លោក កែវ បូ​រ៉ា ក៏​ជា​អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល ចំណាត់ថ្នាក់​លេខ​១​ដែរ​។ ១​គូ​នេះ​ជា​គូស្នេហ៍​ប្រុស​សង្ហា ស្រី​ស្អាត លេខ​១​ដូច​ៗ​គ្នា ពិតជា​គូ​និស្ស័យ​ចារ​មក​តែ​ម្តង​។

លោក​កែវ បូ​រ៉ា​ដែល បាន​ក្លាយជា​ឪពុក​គេ​ហើយ​រូបសម្បត្តិ​នៅ​រក្សា​បាន​ភាព​សង្ហា​ដដែល​បាន​បង្ហើប​ថា កូនប្រុស​ច្បង​របស់​លោក ដូច​ជា​មាន​ដុ​ង និស្ស័យ​ទៅ​រក​ការ​ហាត់គុន និង​ចម្រៀង​។ ប្រសិនបើ​បែប​នេះ លោក​ចង់អោយ​ចូល​ហាត់គុន​ល្បុក្កតោ និង​រៀន​ច្រៀង​អោយ​ស្ទាត់​ចម្រៀង លោកតា ស៊ិ​ន ស៊ី​សា​មុត​។ នេះ​ប្រហែលជា​ដុ​ង​ដែល​មាន​។ ប៉ុន្តែ​បើ​ថ្ងៃក្រោយ មាន​ភាព​ប្តូរផ្លាស់​បែប​ណា លោក​ក៏​មិនជា អាក់អន់ចិត្ត​ដែរ ធ្វើ​តាម​ចិត្ត​និស្ស័យ​គេ​។ បែក​ពី​សិល្បៈ​ច្រើន​ឆ្នាំ​លោក​កែវ បូ​រ៉ា ឃើញ​លេចមុខ​រឿង​ភាគ ប្រចាំ​ទូរទស្សន៍​ហង្ស​មាស​។ សង្ស័យ​លោក​មក​ច្បាម​វិ​ថី​នេះ​ឡើង វិញ​ឬ​យ៉ាងណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ