ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​តោះ មក​មើល​តារា​ល្បី​ៗ​គ្រង​ឈុត​តំណាង​ទេវតា​ឆ្នាំ​ថ្មី ពិតជា​មាន​ភាព​ស្រស់​ស្អាត​ណាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២១ បាន​ឈាន​មក​ដល់​នា​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​តារា​ស្រី​ល្បី​ៗ​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ឈុត​តំណាង​ទេវតា ដែល​មើលទៅ​ពិតជា​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​មហាជន​។ត្បិត​ពួក​គេ​ទាំង​អស់នោះ​មិន​ស្ថិត​នៅ​ក្នុង​តួ​សម្តែង​ដែល​ត្រូវ​រៀបចំ​ថត​ទេវតា​ឆ្នាំ​ថ្មី​សម្រាប់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​តារា​ទាំង​អស់នោះ​ត្រូវ​បាន​ម្ចាស់​សំអាងការ​នានា​ហៅ​ថត​សម្រាប់​ផ្សព្វផ្សាយ​ជា​លក្ខណៈ​តួអង្គ​ទេវា​តា​ឆ្នាំ​ថ្មី​។ មិន​ខុស​ពី​ឆ្នាំ​មុន តារា​សម្តែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នាង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២១ បាន​ឈាន​មក​ដល់​នា​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​តារា​ស្រី​ល្បី​ៗ​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ឈុត​តំណាង​ទេវតា ដែល​មើលទៅ​ពិតជា​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​មហាជន​។
ត្បិត​ពួក​គេ​ទាំង​អស់នោះ​មិន​ស្ថិត​នៅ​ក្នុង​តួ​សម្តែង​ដែល​ត្រូវ​រៀបចំ​ថត​ទេវតា​ឆ្នាំ​ថ្មី​សម្រាប់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​តារា​ទាំង​អស់នោះ​ត្រូវ​បាន​ម្ចាស់​សំអាងការ​នានា​ហៅ​ថត​សម្រាប់​ផ្សព្វផ្សាយ​ជា​លក្ខណៈ​តួអង្គ​ទេវា​តា​ឆ្នាំ​ថ្មី​។

មិន​ខុស​ពី​ឆ្នាំ​មុន តារា​សម្តែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នាង ដួង ម៉ា​និ​ច ក៏​ត្រូវ​បាន​ម្ចាស់​សំអាងការ​មួយ​ជ្រើសរើស​អោយ​ថត​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​២០២១​នេះ​។

អតីត​Miss Grand Cambodia 2020​នាង សេង រ​ដ្ឋា ក៏​ទទួល​បានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ផង​ដែរ ក្នុង​ពេល​ដែល​នាង​ត្រូវ​បាន​ផ្តល់​ឱកាស​ថត​គ្រង​ឈុត​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ជា​លើក​ដំបូង​។ ដោយសារ​ការ​សម្រិតសម្រាំង និង​ការ​តុបតែង​ឈុត​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី បូក​រួម​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ផង​នោះ នាង​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​។

តារាចម្រៀង​កូន​មួយ​នាង ពេជ្រ សូលី​កា ក៏​មានការ​ឱកាស​ជា​លើក​ដំបូង​ផង​ដែរ សម្រាប់​ការ​គ្រង​ឈុត​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​២០២១​នេះ​។ ត្បិត​នាង​មាន​ស្វាមី និង​មានកូន​ម្នាក់​ទៅ​ហើយ​ក្តី ប៉ុន្តែ​ការ​គ្រង​ឈុត​ទេវតា​ដ៏​ស្រស់​ស្អាត និង​រូប​សម្រស់​របស់​នាង​ផង​នោះ នាង​ក៏​មានការ​ចាប់អារម្មណ៍​មិនធម្មតា​ផង​ដែរ​។

ដោយឡែក​តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​នាង សំ ស្រី​នាថ ក៏​មាន​ភាព​ទាក់ទាញ​ណាស់​ដែរ សម្រាប់​ការ​គ្រង​ឈុត​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​២០២១​នេះ​។

យ៉ាងណា តារា​ទាំងអស់​ខាងលើ​នេះ បាន​សម្តែង​អារម្មណ៍​ដូច​គ្នា​ថា ខ្លួន​ពិតជា​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ខ្លួន​មានឱកាស​នៅ​ក្នុង​ការ​គ្រង​ឈុត​ទេវតា​ឆ្នាំ​ថ្មី​នា​ពេល​នេះ​។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ទៀប​ភ្លឺ​ព្រឹក ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ព ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ​.​ស ២០២១ ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម នឹង យាងចុះ​មក​កាន់​ជំពូទ្វីប ដើម្បី​មើលថែ បីបាច់ ឃុំគ្រង ប្រជានុរាស្ត្រ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​រួច​ចាក​ផុត​ពី​គ្រោះកាច​ចង្រៃ កើត​មាន​ក្នុង​ឆ្នាំ​ចាស់ ហើយ​ឆ្នាំ​ថ្មី ជួប​តែ​សិរី​សួស្តី សុភមង្គល​. វិបុល​សុខ គ្រប់​ប្រការ ទេវតា​ឆ្នាំ​នេះ ភ​គ្សា​ហា​ទ្រង់​សោយ សប្បិ គឺ​ទឹកដោះស្រស់​។ ទ្រង់​អម្ពរ​ពណ៌​អន គឺ ពណ៌​ផ្ទៃមេឃ​ស្រស់ លំអរ​ព្រះ​កា សៀតផ្កា ចម្ប៉ា ព្រះ​ហ​ស្ថ​ស្តាំ ទ្រង់​ម្ជុល ព្រះ​ហ​ស្ថ​ឆ្វេង ទ្រង់​ឈើច្រត់ ទ្រង់​គង់​ផ្ទុំ​បិទ​ព្រះ​នេ​ត​លើ​ខ្នង គ​ទ្រ​ភ គឺ​សត្វ​លា ជា​ពាហនៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ