ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន ស្រី​ពេជ្រ ទទួលស្គាល់​អត្ថប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្វាមី​ជា​សះស្បើយ តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស នាង ប៉ែន ស្រី​ពេជ្រ បាន​ទទួល​អត្ថប្រយោជន៍ និង​ការ​ជឿជាក់​ពី​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្វាមី​ជា​សះស្បើយ តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស នាង ប៉ែន ស្រី​ពេជ្រ បាន​ទទួល​អត្ថប្រយោជន៍ និង​ការ​ជឿជាក់​ពី​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ស្វាមី​របស់​នាង​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។

ការ​ជឿជាក់​លើ​ការ​ចាក់​ថ្នាំ​បង្ការ​នេះ គឺ​ដោយសារ​ខណៈ​ពេល​ស្វាមី​របស់​នាង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​គឺ​មិន​មាន​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​នោះ​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​មិន​មានការ​ឆ្លង​ពី​ស្វា​មីនោះ​ផង​ដែរ​។

ប៉ែន ស្រី​ពេជ្រ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ខ្លួន​ថា «១​ខែ ២​ថ្ងៃ​ហើយ ទើបបាន​ជួប​ប្តី​សម្លាញ់​វិញ បង​បានជា​សះស្បើយ​១០០%​ហើយ អូន​រង់ចាំ​ថ្ងៃនេះ​យូរហើយ អូន​លែង​មាន​អារម្មណ៍​ថា​នៅ​ម្នាក់អែង​ទៀត​ហើយ​»​។

នាង​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ​ពិតជា​ជឿ​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​ចាក់​វ៉ាក់សាំង ព្រោះ​ខ្ញុំ​ខ្លួនអែង​ជួប​ផ្ទាល់ ស្វាមី​របស់​នាង​ខ្ញុំ​ឆ្លង​កូ​វី​ដ​១៩ ហើយ​មិន​មាន​អាកា​រៈ​អ្វី​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ទេ​។ តែ​ដោយឡែក សម្រាប់​រូប​ខ្ញុំ​មិន​ឆ្លង នោះ​មាន​ន័យ​ថា វ៉ាក់សាំង​ពិតជា​មាន​ប្រសិទ្ធភាព សម្រាប់​នាង​ខ្ញុំ ហើយ​វា​ក៏​ជា​ខែល​កា​ពារ​សុខភាព​ស្វាមី​របស់​រូប​នាង​ខ្ញុំ​ផង​ដែរ​»​។

យ៉ាងណា ប៉ែន ស្រី​ពេជ្រ ក៏​បាន​ស្នើ​អោយ​បងប្អូន​សូមកុំ​ភ្លេច ទោះបីជា​យើង​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី​ក៏​ត្រូវ​តែ​អនុវត្ត​វិធានការ (៣​កុំ ៣​ការពារ )​។ សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​សម្រាប់​ការ​ផ្តល់​វ៉ាក់សាំង​ចាក់​ជូន​ដល់​ប្រជាជន​កម្ពុជា ។ សូម​បងប្អូន​ចូលរួម​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ឱ្យ​ប្រទេស​យើង​រួច​ផុត​ពី​ជំងឺ​កាច​សា​.​ហាវ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ