ឆ័​យ​លី ដា​ឡែ​ន អរគុណ​ពេទ្យ​មួយ​នៅ​ភ្នំពេញ តែ​បង្ហាញ​ការ​អន់ចិត្ត​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ័​យ​លី ដា​ឡែ​ន អរគុណ​ពេទ្យ​មួយ​នៅ​ភ្នំពេញ តែ​បង្ហាញ​ការ​អន់ចិត្ត​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​យេ​រ​ៗ ឆ័​យ​លី ដា​ឡែ​ន បាន​សម្តែង​នូវ​មតិ​អាក់អន់​ខ្លះ នា​មន្ទីរពេទ្យ​មួយ​ប្រចាំ​ខេត្តបាត់ដំបង ដែល​មិន​ទទួលយក​បងប្រុស​របស់​នាង​ទៅ​ព្យាបាល ខណៈ​អ្នកជំងឺ​កំពុង​តែ​លំបាក​។ អ្នក​នាង​ផ្ទាល់​ភ័យ​ឡើង​ស្លេក​មុខ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​យេ​រ​ៗ ឆ័​យ​លី ដា​ឡែ​ន បាន​សម្តែង​នូវ​មតិ​អាក់អន់​ខ្លះ នា​មន្ទីរពេទ្យ​មួយ​ប្រចាំ​ខេត្តបាត់ដំបង ដែល​មិន​ទទួលយក​បងប្រុស​របស់​នាង​ទៅ​ព្យាបាល ខណៈ​អ្នកជំងឺ​កំពុង​តែ​លំបាក​។ អ្នក​នាង​ផ្ទាល់​ភ័យ​ឡើង​ស្លេក​មុខ ព្រោះ​ទើប​បាត់បង់​បងស្រី​មិន​ទាន់​ធ្វើ​ចិត្តបាន ។ នេះ​ជា​ការ​ហួសចិត្ត​ដែល​អ្នក​ព្យាបាល​នៅ​ទីនោះ ខ្លាច​ឆ្លង​កូ​វី​ដ ទើប​មិន​ទទួល តើ​សម​ហេតុផល ឬ​យ៉ាងណា?

អ្នក​នាង​មឿ​ន ម៉ា​ឡែ​ន ហៅ ឆ័​យ​លី ដា​ឡែ​ន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា « អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​ខ្នះខ្នែង​មើលថែរ​ជំងឺ​បងប្រុស​របស់ខ្ញុំ​។ មិន​ដូច​មន្ទីរ​ពេ​ទ្រ​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង (​នាង​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​) មិន​ទទួល​មើល ព្រោះ​គិត​ថា បង​ខ្ញុំ​មាន​ជំងឺ COVID-19 ។ មិន​ទទួល​មើល​មធ្យម​ទេ ងំ​ខលប​ន្លំ​មក​សួរ​ចង់​ដឹង​ថា បង​ខ្ញុំ​កើត covid ឬ​អត់0x017d7 នឹកឃើញ​រឿង​នឹង​ក្តៅចិត្ត មី​យាយ​ប៉ិ​នៅ​ពេទ្យ​នឹង​ណាស់​»​។

អ្នក​នាង​បន្ត​ថា «​ហើយ​អរគុណ​ដល់​បងប្អូន​ដែល​ស្រលាញ់ និង​អាណិត​ដល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ មិន​ថា​មានរឿង​អី ឬ​លំបាក បងប្អូន​ទាំងអស់​តែងតែ​បារម្ភ​នឹង​ជួយ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ខ្ញុំ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ មាន​ម្រាមដៃ​ដប់​។ អរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា ពេល​នេះ​បងប្រុស​ខ្ញុំ​មាន​អាកា​រៈ​ធូរស្រាល​បន្តិច​ហើយ​» ។

អ្នក​នាង ឆ័​យ​លី ដា​ឡែ​ន បន្ត​ទៀត​ថា «​នាង​ខ្ញុំ​នៅ​សល់​តែ​បងប្អូន​តែ​៣​នាក់​ទេ បងស្រី​ទី​១ ខ្ញុំ​ដែល​ជា​បងស្រី​ធំ​ទើបតែ​បាត់បង់​ជីវិត​បាន​១០០​ថ្ងៃ ។ ជូនពរ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ នឹង​ជៀស​ផុត​ពី​ជំងឺ covid នឹង​ជំងឺ​ទាំងឡាយ កុំ​ភ្លេច​ការពារ​ទាំងអស់​គ្នា​បងប្អូន ៣​ការពារ ៣​កុំ​»​។

គួរ​បញ្ជាក់​ថា បងប្រុស ឆ័​យ​លី ដា​ឡែ​ន ជា​បង​ទី​២ នឹង​ជា​អតីត​តារាចម្រៀង ដែល​បច្ចុប្បន្ន​ជា​មេក្រុម​តន្ត្រី ហើយ​លោក​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង សូ​ម្បី​តែ​ពេទ្យ​ខេត្ត​មិន​ហ៊ាន​ទទួល​ព្យាបាល​ដែរ​។ នៅ​ទីបំផុត នាង និង​ម្តាយ ព្រមទាំង​ប្អូនប្រុស​ពៅ ក៏​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជំងឺ​មួយ​នេះ ក៏​ត្រូវ​ចំណាយ​ច្រើន​ដែរ ទើប​ម្តាយ និង​រូប​នាង ពិបាកចិត្ត​រាល់ថ្ងៃ ព្រោះ​សមត្ថភាព​នៃ​ការ​ចំណាយ​កំពុង​ខ្វះខាត ខណៈ​វិបត្តិ​កូ​វី​ដ មិន​អាច​ចេញ​ទៅ​ប្រកប​របរ​អ្វី​បាន​។