ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី១៨១​​នាក់បន្ថែមទៀត និងជាសះស្បើយ៤០នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន១៨១​ ​នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន ៤០…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន១៨១​ ​នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន ៤០ នាក់ ។

ក្រសួង​បាន​បន្ត​ថា អ្នក​កើត​កូ​វី​ដ​១៩ សុ​រប​នៅ​កម្ពុជា​មាន​ចំនួន ៤៦៩៦ ​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២២៥២ ​នាក់ និង​អ្ន​កំពុង​តែ​សម្រាក​ព្យាបាល​មាន​ចំនួន២៤០៦ ​នាក់ និង​ស្លាប់មាន ៣៣នាក់ ។

រក​ឃើ​ញ​ករណី​ឆ្លង​ថ្មី​ចំនួន ១៨១​នាក់ ក្នុង​នៅ​ឆ្លង​ពី​សហគមន៍ ១៧៨​នាក់ រួម​មាន នៅ​ភ្នំពេញ ១៤០​នាក់ ​នៅ​ខេត្តស្វាយ​រៀង ១៤​នាក់ ​ខេត្តព្រះ​សីហ​នុ ៨នាក់ ​ខេត្តព្រៃវែង ៦​នាក់ ​ខេត្តសៀមរាប៤ នាក់ ​ខេត្តកណ្ដាល៣ នាក់​ខេត្តព្រះ​វិហារ ១​នាក់​ខេត្ត តាកែវ ១ នាក់ ​ខេត្តក្រចេះ ១​នាក់​។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ