ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​១៤ ដល់​២០​មេ​សា តំបន់​មួយ​ចំនួន​មាន​ភ្លៀងនិង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​២០ មេ​សា ឆ្នាំ​២០២១​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​២០ មេ​សា ឆ្នាំ​២០២១​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៤-២០ ខែមេសា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា​ជាមួយ និង​ខ្យល់​អាគ្នេយ៍​បក់​នាំ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤​អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង និង​ភាគ​ពាយ័ព្យ​អាច​មាន​ភ្លៀង​ច្រើន ។

ចំណេ​កប​ណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។

ជាមួយ​គ្នា​នេះ​ក្រសួង​បាន​អំពាវនាវ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​ញឹកញាប់ ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ