ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូម​ប្រុង​ប្រយ័ត្ន ! អ្នកជម្ងឺ​កូ​វី​ដ​១៩​ម្នាក់ធ្លាប់​ចូល​ទៅ​ធនាគារ ABA ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ដាស់តឿន​ដល់​បងប្អូន ​ពលរដ្ឋ​ទូទៅ​ដែល​បាន​ទៅ​ធនាគារ ABA សាខា​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ សូម​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ដាស់តឿន​ដល់​បងប្អូន ​ពលរដ្ឋ​ទូទៅ​ដែល​បាន​ទៅ​ធនាគារ ABA សាខា​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ សូម​ប្រុង​ប្រយ័ត្ន ហើយ​បើ​មាន​អាកា​រៈ​សង្ស័យ ​សូម​ប្រញាប់​ទៅ​ធ្វើ​សំណាក ព្រោះ​អ្នកជម្ងឺ​កូ​វី​ដ​ម្នាក់ បាន​ចូល​ទៅ​ធនាគារ​នោះ កាលពី​ថ្ងៃ​ទី​៥ មេ​សា កន្លង​ទៅ ។

ជាក់ស្តែង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ទីតាំងធនាគារ​ខាងលើ ដោយ​មាន​ណែនាំ​អោយ ធនាគារ​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​សិន និង​តម្រូវ​អោយ បុគ្គលិក​ទាំងអស់​ក្នុង​ធនាគារ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ពេល​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន ។

មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ បាន​អំពាវនាវ​ជូន​បុគ្គលិក​ធនាគារ ក៏​ដូច​ជា សា​ធារ​ណះ​ទាំងអស់​ដែល​បាន​ចូល​ទៅ​ធនាគារ ABA តាំងពី​ថ្ងៃ​ទី​០៥​មក ក្នុង​ករណី​ប្រសិនបើ​កើត​មាន​អាកា​រះ​ណាមួយ​ដែល អាច​គិត​ថា ស្រ​ដៀង​នឹង​ជម្ងឺ​កូ​វី​ដ សូម​ប្រ​ញ៉ាប់​រ៉ូ​ត​រះ​ទៅ​ធ្វើ​សំណាក​ជា​បន្ទាន់ ដើម្បី​តេ​ស្តិ៍​រក​មេរោគ​កូ​វី​ដ​១៩ ជៀសវៀង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​ចូល​ទៅ​កាន់​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ