ទស្សនៈទាំង១០ចំណុចនេះជាទស្សនាទានរបស់អ្នកប្រាជ្ញ ជនណាពិចាររណាឱ្យបានត្រឹមត្រូវទៅតាមទស្សនវិស័យនៃអង្គហេតុគ្រប់ចំណុចនីមួយៗ អ្នកនោះនឹងបានជាមនុស្សដែលមានគតិដ៏ឆ្លាតវៃនៅក្នុងកិច្ចការទាំងឡាយមានការងារចិញ្ចឹមជីវិតជាដើម ។
១- បួសស្វែងរកលាភសក្ការៈ គឺមិនមែនបួសដើម្បីលើកស្ទួយសាសនាឡើយ
២- ធ្វើគុណដើម្បីឱ្យគេដឹងគុណ គឺជាអាជីវកម្មស្វែងរកផលចំណេញ
៣- រូបសម្រស់របស់នារីមិនអាចធានាបានថា ជីវិតអាពាហ៍ពិពាហ៍មិនបែកបាក់នោះទេ
៤- រស់នៅលើគំនរទ្រព្យសម្បត្តិ មិនមែនមានន័យថា អ្នកមានសុភមង្គល រុងរឿងគ្រប់ពេលនោះដែរ
៥- ស្លៀកពាក់របស់ថ្លៃៗ មិនប្រាកដថា វាធ្វើឱ្យគេកាន់តែស្រលាញ់អ្នកនោះទេ
៦- មានវេជ្ជបណ្ឌិតប្រចាំគ្រួសារមិនធានាថា អ្នកនឹងមិនឈឺនោះទេ
៧- គ្រែប្រណីតមានតម្លៃខ្ពស់មិនប្រាកដថានឹងធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់នោះដែរ
៨- មានសញ្ញាបត្របណ្ឌិតមិនមានន័យថា អ្នកគឺជាមនុស្សថ្លៃថ្នូរនោះទេ
៩- រៀបការជាមួយនឹងបុរសជាអ្នកមាន មិនប្រាកដថា អ្នកគេងលក់ហើយនៅតែញញឹមនោះទេ
១០- ជជែកយកឈ្នះគេបានហើយ មិនមានន័យថា អ្នកត្រូវទាំងស្រុងនោះទេ
តាមពិតទៅមនុស្សយើងមិនអាចទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងឱ្យពេញទៅតាមបំណងរបស់ខ្លួនបានឡើយ ព្រោះបុថុជ្ជននៅមានតណ្ហាជាខ្សែញាក់ ៕ សាន សារិន
ចែករំលែកព័តមាននេះ