ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការមិន​ប្រើ​ប្លា​ស្ទិ​ក មិន​ត្រឹមតែ​ជួយ​សន្សំ​សំចៃ​លុយ​នោះទេ តែ​វា​ក៏​ជួយ​កាត់បន្ថយកាកសំណល់​ផង​ដែរ​ !

2 ឆ្នាំ មុន

មាន​មនុស្ស​មិន​តិចក្នុង​មួយ​ថ្ងៃ​ៗ ពួក​គេ​បាន​ខ្ជះខ្ជាយ​កាក​សំណល់ សំរាម ប្លា​ស្ទិ​ក និង​លុយ​ផង​ដែរ ដែល​នេះ​ជា​ការ​ប៉ះពាល់​ខ្លះទៅ​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន​ ។ យោង​តាម​ការ​ដកស្រង់​អត្ថបទ​ពី​​វេ​ប​សាយ Discover បាន​និយាយ​ថា…

មាន​មនុស្ស​មិន​តិចក្នុង​មួយ​ថ្ងៃ​ៗ ពួក​គេ​បាន​ខ្ជះខ្ជាយ​កាក​សំណល់ សំរាម ប្លា​ស្ទិ​ក និង​លុយ​ផង​ដែរ ដែល​នេះ​ជា​ការ​ប៉ះពាល់​ខ្លះទៅ​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន​ ។ យោង​តាម​ការ​ដកស្រង់​អត្ថបទ​ពី​​វេ​ប​សាយ Discover បាន​និយាយ​ថា តើ​អ្នកដឹង​ទេ ? គ្រាន់តែ​អ្នក​សន្សំ​សំចៃ​ដោយ​ព្យាយាម​មិន​ប្រើ​ប្លា​ស្ទិ​ក វា​ជួយ​អ្នក​បាន​ច្រើន​ប៉ុនណា ? មនុស្ស​ជា​ច្រើន​បាន​បោះចោល​លុយ តាម​រយៈ​ការ​ចោល​ម្អូ​ប​អាហារ ដប​ទឹក​សុទ្ធ (​ដប​ប្លា​ស្ទិ​ក​) សម្រាប់​ដប​ប្លា​ស្ទិ​ក​សុទ្ធតែ​អាចយ​កមក​ប្រើប្រាស់​ម្តងទៀត​បាន ​។ យោង​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន (EPA) ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ជា​ធម្មតា​ផលិត​កាក​សំណល់​ប្រហែល ៤ ផោន​ជាងជា​រៀងរាល់ថ្ងៃ​ ។ ដូចនេះតោះ ​! មក​ឈ្វេងយល់​អំពី​ចំណេះដឹង​ខ្លះ ដើម្បី​ជួយ​ផ្នែក​ហិរញ្ញ​ និង​ជួយ​ដល់​បរិស្ថាន ​៖

ទី ​១) អ្នក​ត្រូវ​រៀនតាមដាន​កាក​សំណល់​របស់​អ្នក
វិធី​ល្អ​ដើម្បី​មើល​ថា​តើ​សំរាម (​និង​លុយ​) ប៉ុន្មាន ? អ្នក​ត្រូវ​ឈ្វេងយល់​អំពី អ្វីខ្លះ​ដែល​អ្នក​ខ្ជះខ្ជាយ​ទៅ​លើ គឺ​ត្រូវ​តាមដាន​នូវ​អ្វី​ដែល​អ្នក​បោះចោល ​។ ជំហាន​ដំបូង​ក្នុង​ការ​សន្សំ​ប្រាក់​ជាមួយ​កាក​សំណល់​សូន្យ គឺ​កត់ត្រា​រាល់​អ្វី​ៗ ដែល​គ្រួសារ​អ្នក​បោះចោល​អស់​មួ​យស​ប្តា​ហ៍ ​។ វា​មិនមែន​ជា​រឿង​ក​ប្លែង​ទេ​ណា អ្នក​ត្រូវ​ដឹង​ថា​ សំរាម​ដែល​អ្នក​បោះចោល​សុទ្ធតែ​ជា​លុយ នៅ​ពេល​អ្នកដឹង​បែប​នេះ​អ្នក​នឹង​មានការ​គិតពិចារណា​ថា អ្វី​គួរ​ទិញ ហើយនឹង​ខាតបង់​ប៉ុនណានៅ​ពេល​អ្នក​បោះ​វា​ចោល​ដោយ​ប្រើ​បាន​តែ​បន្តិច ឬ​ក៏​សម្លៀក​បំពាក់​ធ្លុះធ្លាយ​បន្តិច​អ្នក​អាច​ប៉ះ​វា​បាន ​។ បន្ទាប់​មក​អ្នក​គួរ​ចេះ​បែងចែក​ប្រភេទ​សំរាម (​សំរាម​ខ្លះ​យើង​អាច​ទុក​លក់​ទៅ​វិញ សំរាម​ខ្លះ​យើង​អាច​បំ​លែង​វា​ទៅ​ជា​ជីកំប៉ុស ហើយ​សំរាម​ខ្លះ​យើង​អាច​បំ​លែង​វា​ឱ្យ​ប្រើប្រាស់​ម្តងទៀត​បាន​)​។ តើ​សំរាម​ភាគច្រើន​ដែល​អ្នក​បោះចោល គឺជា​ប្លា​ស្ទិ​ក សម្ភារៈ​ក្រដាស ឬ​កាក​សំណល់​អាហារ​មែន​ទេ ?

ទី​ ២) អ្នក​ត្រូវ​ពិចារណា​ឡើង​វិញ នូវ​វិធីសាស្ត្រ​ថ្មី ក្នុង​ការ​ដើរ​ទិញ​អី​វ៉ា​ន់
ជំហាន​នេះ​ដើម្បី​សន្សំ​ប្រាក់​ជាមួយ​កាក​សំណល់​សូន្យ គឺ​ត្រូវ​ពិនិត្យ​មើល​របៀប​ដែល​អ្នកទិញ​គ្រឿងទេស ការ​ទិញ​ចំណីអាហារ​គ្មាន​កញ្ចប់ ដូច​ជា​ផ្លែ​ឈើ បន្លែ និង​ទំនិញ​ស្ងួត ដែល​ត្រូវ​បាន​ថ្លឹង​ដោយ​ទម្ងន់ វា​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល Schulhof ព្យាយាម​បង្ហាញ ដើម្បី​ឱ្យ​មានការ​ផលិត​កាក​សំណល់​តិច​បំផុត និង​សន្សំ​ប្រាក់​លើ​ការ​ចំណាយ​គ្រួសារ​ ។ នៅ​គ្រប់ពេល​អ្នក​ចូល​ទៅ​ក្នុង​ហាង​លក់​គ្រឿងទេស ឬ​ម្ហូប អ្នក​តែ​ត្រៀម ដូច​ជា​កាបូប ថង់​ក្រណាត់ ឬ​ក្រឡ ដែល​អាច​ដាក់​គ្រឿងទេស​បាន ឬ​ម្ហូប​របស់​អ្នក​បាន វា​គឺជា​ការ​សន្សំ​ការ​វេច​ខ្ចប់ ប្រាក់​សម្រាប់​ទិញ​ថង់​ប្លា​ស្ទិ​ក​ផង​ដែរ ​។

ទី​ ៣) ការ​រៀបចំ​ផែនការ ​និងការ​រៀបចំ​អាហារ​ទុកជា​មុន
ការ​រៀបចំ​ផែនការ​ចំណីអាហារ មាន​ន័យ​ថា​ អ្នក​បាន​គូស​ផែនទី សម្រាប់​ការ​បរិភោគ​អាហារ​រាល់ថ្ងៃ (​គិតគូ​ថា​ថ្ងៃនេះ​ និង​ត្រូវ​ញុំា​អ្វីខ្លះ​) ដែល​គួរតែ​អា​ចំណត់​ពេល​ឱ្យ​ជាក់លាក់​ក្នុង​ការ​ញុំ​ា (​បី​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​)​ ។ អ្នក​អាច​រៀបចំ​ម្ហូប​របស់​អ្នកមួយ​ស​ប្តា​ហ៍​ឬ​មួយ​ខែ​ម្តង វា​អាស្រ័យ​ទៅ​លើ​ការ​រស់នៅ​ផ្ទាល់​របស់​អ្នក​និង​គ្រួសារ (​មាន​ន័យ​ថា​បរិភោគ​ទាំង​អស់នោះ​អស់ហើយ ទើប​យើង​ត្រូវ​ទិញ​ចូល​ថ្មី​ទៀត ធ្វើ​ដូចនេះ​អ្នក​មិន​ខ្ជះខ្ជាយ​ម្ហូប​)​ ។ មុន​អ្នក​ចូល​ទៅ​ទិញ​អាហារ អ្នក​គួរ​មាន​ក្រដាស​សម្រាប់​កត់ត្រា មុខ​អាហារ​ណា​ដែល​អ្នក​ត្រូវ​ទិញ គ្រឿងទេស​នានា ហើយ​អ្នក​ត្រូវ​តែ​មានការ​កំណត់​ ឱ្យ​ជាក់លាក់​ផង​ដែរ នូវ​ថវិកា​ក្នុង​ការ​ទិញ​ម្ហូប (​ដាក់​គម្រោង​ថា​មួយ​អាទិត្យ​នឹង ត្រូវ​តែ​ចំណាយ​ត្រឹមនេះ ឬ​ប៉ុណ្ណោះ​) ​។ ចំពោះ​គ្រឿងទេស​វិញ ប្រ​សិន​នៅ​ក្នុងផ្ទះ​របស់​អ្នក​នៅ​សល់​ច្រើន​ហើយ គួរតែ​ព្យាយាម​ប្រើ​ឱ្យ​អស់​សិន ឬ​ក៏​ទិញ​ចូល​បន្ថែម​តិចតួច​បាន​ហើយ ​។ ត្រង់​ចំណុច​នេះ អ្នកជំនាញ​សូម​ណែនាំ ឱ្យ​អ្នក​គ្រប់​គ្នា​ទិញ​អាហារ​ត្រឹមតែ​មួ​យស​ប្តា​ហ៍ម្ត​ង​បាន​ហើយ ដើម្បី​ចៀសវាង​ការ​ខូ​ត​ខាត​អាហារ ដែល​ធ្វើ​ឱ្យ​អ្នក​អាច​មានចិត្ត​ចង់​បោះចោល​អាហារ (​នៅ​អ្នក​ឃើញ​វា​រលួយ​ឬ​ទុក​យូរថ្ងៃ​) សូម​បញ្ជាក់​ផង​ដែរ សម្រាប់​ពេល​បច្ចុប្បន្ន កំពុង​មាន​កូ​វី​ដ ​១៩ មាន​មនុស្ស​ជា​ច្រើន​មិន​បាន​ចេញ​ទៅ​ណា ហើយ​ប្រសិនជា​អ្នកមាន​ទូរ​ទឹកកក​ធំ ជា​មតិយោបល់​អ្នក​គួរ​ទិញ​ទុក​ម្តង​មួយ​ខែ ​។

ទី​ ៤) ដាំ​គ្រឿងផ្សំ បន្លែ ឬអ្វី​ៗ​ដែល​យើង អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង
យុទ្ធសាស្ត្រ​មួយ​នេះ សំខាន់​ណាស់ (​ជា​ពិសេស​សម័យ​កូ​វី​ដ​ ១៩) ក្នុង​ការ​ដាំ​ដុះ និង​ការ​ផលិត អ្វី​ៗ​មួយ​ចំនួន​នៅផ្ទះ​ខ្លួនឯង​ ។ អ្នក​ប្រហែលជា​អាច ចំណាយ​លុយ​បន្តិចបន្តួច​សម្រាប់​ការ​ទិញ​គ្រាប់ពូជ និង​ដី​សម្រាប់​ដាំ​នៅ​ពេល​អ្នក​ចាប់ផ្តើម​ដំបូង ប៉ុន្តែ​ប្រសិនជា​អ្នកមាន​ដី​រាង​ធំ​ល្មម នោះ​អ្នក​ប្រាកដជា​អាច​ដាំ​បាន​ច្រើន និង​អាច​សន្សំ​ប្រាក់​ពី​ការ​ទិញ​បន្លែ ផ្លែ​ឈើ​ពី​ក្នុង​ហាង​ផង​ដែរ ជា​ពិសេស​អ្នក​ទទួល​បាន​បន្លែ​ធម្មជាតិ​ទៀត​ផង​ ។ ហើយ​ប្រសិនជា​អ្នក​គិត​ថា​វា​មាន​ផល​ច្រើន នោះ​អ្នក​ក៏​អាច​លក់​បាន​លុយ​មក​វិញ​ខ្លះ​ ។ ប្រសិនបើ​អ្នក​កំពុង​សិក្សា​អំពី​វិធីសាស្ត្រ និង​របៀប​ដែល​មិន​ខ្ជះខ្ជាយ និង​អាច​ជួយ​សន្សំ​ប្រាក់​អ្នក អ្នក​គួរ​ដឹង​បន្ថែម​ទាំង វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ជីកំប៉ុស​ផង​ដែរ ដើម្បី​កាត់​បន្ថយ​កាក​សំណល់ ដែល​ចេញពី​ក្នុង​បន្លែ ឬ​ម្ហូបអាហារ​ដែល​នៅ​សល់ ​។ ជីកំប៉ុស គឺ​បាន​មក​ពី​ចំណី​រលួយ គឺជា​វិធី​មួយ ដើម្បី​បង្កើត​ជីធម្មជាតិ សម្រាប់​សួន​បន្លែ​នៅផ្ទះ ឬ​សួន​ក្នុងផ្ទះ​ជាដើម​។ វា​មិន​ត្រឹមតែ​ជួយ​សន្សំ​លុយ​នោះ​ទេ តែ​វា​បាន​ជួយ​កាត់​បន្ថយ​កាក​សំណល់​អាហារ ដែល​គេ​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម​ផង​ដែរ​ ។

ទី​ ៥) តាមដាន​ម្ហូបអាហារ ដែល​យើង​បាន​ខ្ជះខ្ជាយ
គ្រឿងទេស​ និង​កាក​សំណល់​អាហារ អាច​ជា​ចំណុច​សំខាន់​បំផុត​របស់​អ្នក (​ជា​ពិសេស​ប្រសិនជា​អ្នក ជា​អ្នកលក់​អាហារ​) ប៉ុន្តែ​មានគំនិត​ជា​ច្រើន​ខាងក្រោម សម្រាប់​ណែនាំ​អ្នក ដោយ​មិន​ផលិត​កាក​សំណល់ និង​ជួយ​សន្សំ​ប្រាក់​អ្នក​ ។

  • ដូច​ជា​ការ ពិនិត្យ​មើល​សារពើ​ភ័​ណ្ឌ​ផ្ទាល់ខ្លួន​របស់​អ្នក មុន​ពេល​អ្នក​ចង់​ទិញ​ថ្មី​ ។ ឧទាហរណ៍​ក្រឡ​អ្វីមួយ ប្រើ​របស់​ក្នុង​នោះ​អស់ហើយ ដូចនេះ​អ្នក​ទុក​វា​សម្រាប់​ដាក់​គ្រឿងទេស​ផ្សេង​ទៀត​បាន ដូច​ជា​ស្ករ ប៊ី​ចេ​ង ជាដើម ឬ​ក៏​ទុក​សម្រាប់​ធ្វើ​ជីកំប៉ុស​ខ្នាត​តូច ក៏​ល្អ​ប្រសើរ​ដែរ វា​បាន​ជួយ​លុប​បំបាត់ នូវ​គំនិត​ចង់​ទិញ​ថ្មី​ ។ ខោអាវ​ចាស់​ៗ ក្រណាត់ សុទ្ធតែ​អាច​ទុក​ជូត​តុទូ សម្រាប់​លាងចាន​បាន ដូចនេះ​អ្នក​គួរ​ពិចារណា​ទៅ​លើ​សម្ភារៈ​ៗ​ទាំងអស់​បាន​ ។
  • របស់​ខ្លះ​អាច​ទិញ​ជជុះ​បាន ដើម្បី​ជំនួស​ការ​ទិញ​របស់​ថ្មី​ ។ អ្នក​អាច​រក​ឃើញ​គ្រឿង​សង្ហា​រឹម សម្លៀក​បំពាក់ សៀវភៅ ល្បែង សម្ភារៈ​សម្រាប់​ការងារ​ក្នុង​សួនច្បារ និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ ជា​ច្រើន​ទៀត នៅ​តាម​ហាង​លក់ទំនិញ​មួយ​តឹក ឬ​ក៏​គេ​ដាក់​លក់​តាម​ផ្សារ​អន​ឡាញ​ក៏​មាន ​។
  • មាន​គ្រឿងទេស​ខ្លះ របស់​ប្រើប្រាស់​ខ្លះ អ្នក​ប្រាកដជា​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ឧទាហរណ៍​ថា អ្នក​ចង់​មាន​សម្រស់​ស្រស់​ស្អាត ដូចនេះ​អ្នក​អាច​ថែរក្សា​ដោយ​ផ្ទាល់​ខ្លួនឯង​បាន វា​មាន​គ្រឿងផ្សំ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ ពី​អ្នកជំនាញ​បាន ដើម្បី​ចៀសវាង​ក្នុង​ទិញ​ផលិតផល​ថែរក្សា​មុខជា​ដើម​ ។

ទី​ ៦) ការ​ជួយ​កាត់​បន្ថយ​កាក​សំណល់ ពេល​អ្នក​កំពុង​ធ្វើ​ដំណើរ​ផ្សេង​ៗ
អ្នក​ប្រាកដជា​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការ​ចំណាយ​លុយកាក់​ផ្សេង​ៗ​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ ឬ​នៅ​ក្រៅ​ផ្ទះ​ ។ ឧទាហរណ៍ អ្នក​ដើរទៅ​សល់​កន្លែង​ណាមួយ ហើយ​អ្នក​បាន​ស្រេកទឹក​ដូចនេះ អ្នកទិញ​ទឹក​ញុំា ចុះ​ប្រសិនជា​អ្នក​ដាក់​ទឹក​ក្នុង​ដប​ទឹក​របស់​អ្នក ហើយ​អ្នក​កាន់​ទៅ​គ្រប់​ទីកន្លែង នោះ​អ្នក​នឹង​មិន​ចាំបាច់​ទិញ​ទឹក​សុទ្ធ​គេ​ញុំា​ទេ ហើយ​ប្រសិនជា​អ្នកមាន​ដប​ស្រាប់ អ្នក​ចង់​ញុំា​កាហ្វេ ជាដើម ក៏​អ្នក​អាច​ឱ្យ​គេ​ដាក់​នៅ​ក្នុង​ដប​ទឹក​របស់​អ្នក​បាន​ដែរ​ ។ ចំណែក​ម្ហូបអាហារ​វិញ អ្នក​អាច​ធ្វើ​បាន​ដែរ នៅ​ពេល​អ្នក​ចង់​ទិញ​អ្វីមួយ អ្នក​អាច​យក​ប្រអប់​បាយ​ផ្ទាល់ខ្លួន​អ្នក​ឱ្យ​គេ​ដាក់​ក្នុង​នោះ​បាន ចៀសវាង​អ្នកលក់​វេច​ខ្ចប់​ប្លា​ស្ទិ​ក​ឱ្យ​យើង ហើយ​មួយវិញទៀត ប្រសិនជា​អ្នកជា​អ្នកធ្វើការ អ្នក​អាច​ចំ​ណិ​ន​អាហារ ឬ​វេច​ខ្ចប់​ម្ហូបអាហារ​ពី​ផ្ទះ​របស់​អ្នក​ទៅ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ជា​ច្រើន និង​ការ​ចំណាយ​លុយ​ការ​ញុំា​ខាងក្រៅ​ ៕

អត្ថបទសរសេរ ដោយ