ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ជាក់ថា នឹងមិនផាកពិន័យទេក្នុងស្ថានភាពកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវ និងស្នើសុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១០ មេសា ២០២១…

រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវ និងស្នើសុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១០ មេសា ២០២១ កន្លងទៅដែល សុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុកុំពិន័យដល់អតិថិជនដែលបង់ប្រាក់ត្រលប់ទៅវវិញយឺតយ៉ាវ ។ នៅថ្ងៃទី ១២ មេសា ២០២១ នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាពីការមិនពិន័យចំពោះអតិថិជនរបស់ខ្លួនឡើយ នៅក្នុងស្ថានភាពដ៏លំបាកនេះ ។ 

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ សមាគមទាំងពីរសូមទទួលយក និងអនុវត្តតាម ដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេល ២ ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម)  រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល ៣ ខែ ។  ដោយឡែកក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ។ សមាគមសូមបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះ អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១០ មេសា កន្លងទៅបានអំពាវនាវដល់ធនាគារនិងមីក្រូហិរញ្ញវត្ថុកុំពិន័យដល់អតិថិជនទាំងឡាយដែលយឺតយ៉ាវក្នុងការបង់ប្រាក់ត្រលប់ទៅវិញ ។ ហើយក៏សូមឱ្យធនាគារទាំងអស់កាត់បន្ថយប្រាក់ចំណេញរបស់ខ្លួន ក្នុងកាលៈទេសៈនេះក្នុងពេលឆ្នាំ ២០២០ កន្លងទៅ ធនាគារមួយចំនួនទទួលបានប្រាក់ចំណេញខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ