ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ចំណូល​បាន​ជាង​១.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្រទេស​កំពុង​ជួប​វិបត្តិ​ពី​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​កំពុង​ជួប​វិបត្តិ​ពី​ជំងឺ​កូ​វី​ដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាលពី​ថ្មី​ៗ​នេះ​ក្នុង​រយៈពេល​៣​ខែ ឬ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ កន្លង​ផុត​ទៅ​នេះ កម្ពុជា​រក​ចំណូល​ជា​ថវិកា​ពី​ផ្នែក​ពន្ធដា និង​ផ្នែក​គយ​សរុប​ជាង​១.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គាំទ្រ​សេដ្ឋកិច្ចជាតិ…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​កំពុង​ជួប​វិបត្តិ​ពី​ជំងឺ​កូ​វី​ដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាលពី​ថ្មី​ៗ​នេះ​ក្នុង​រយៈពេល​៣​ខែ ឬ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ កន្លង​ផុត​ទៅ​នេះ កម្ពុជា​រក​ចំណូល​ជា​ថវិកា​ពី​ផ្នែក​ពន្ធដា និង​ផ្នែក​គយ​សរុប​ជាង​១.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គាំទ្រ​សេដ្ឋកិច្ចជាតិ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្មី​ៗ​នេះ​ថា មាន​អ្នក​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា យើង​ដាក់​បញ្ហា​នេះ​ចង់​បណ្តេញ​មន្ត្រី​ចេញ​ព្រោះ​យើង​ខ្វះ​លុយ​ក្នុង​បើក​ប្រាក់ខែ ។ សម្តេច​តេ​ជោ គូសបញ្ជាក់​ថា « ខែ​៣​កន្លង​ផុត​ទៅ ប្រាប់​ជា​ដំណឹង​ចំណូល​ថវិកា​ផ្នែក​ពន្ធដា​ទទួល​បាន​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ផ្នែក​គយ​ទទួល​បាន​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក សរុប​ជាង​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​ពន្ធដា គិត​ពី​ខែ​១ ខែ​២ និង​ខែ​៣ បាន​ជាង​១.០០០​លាន​ដុល្លារ​អា​មេ​រិ​ករួច​ទៅ​ហើយ ។ ឯក​ផ្នែក​គយ​ទាំង​៣​ខែ​បាន​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ករួច​ទៅ​ហើយ ។ ថា​តើ​រាជរដ្ឋាភិបាល​ខ្វះ​លុយ​ទេ?​» ទន្ទឹម និង​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់​ជា​រួម រាជរដ្ឋាភិបាល​តែងតែ​អនុវត្ត​វិធានការ អន្តរាគមន៍​ជួយ​ទៅ​ដល់​វិស័យ​ឯកជន ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ បើ​គិត​ជា​ទឹកប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋ​កិ​ច្ឋ និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​លើក​ឡើង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​គ្រប់គ្រង​ផល​ប៉ះពាល់​មក​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍ ចំនួន ៨​ជុំ​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១.១៦៤ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ និង​៧១៩​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១ ។

បន្ថែម​ពី​នេះ ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ឆ្នាំ​២០២១-២០២៣ ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន ៣ គឺ ១)- ការ​ងើបឡើង​វិញ និង​ការ​រស់រាន ៖ ការ​កសាង​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​, ២)-​ការ​កែទម្រង់ ៖ ប្រែក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច និង ៣)-​ការ​លើកកម្ពស់​ភាព​ធន់ ៖ ពង្រឹង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ទៅ​នឹង​វិបត្តិ​ដែល​នឹង​អាច​កើតឡើង​នា​ពេល​អានា​គត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ