ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជាប់​ស្នេហ៍​ជាង​៤​ឆ្នាំ​! នី​ឡា ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង នី​ឡា បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​បាន​កើតឡើង​ក្នុង​សម្ព័ន្ធភាព​ស្នេហា​របស់​នាង បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​របស់​នាង​អស់​ប្រមាណ​ជាង​៤​ឆ្នាំ​មកនេះ​។ កូនស្រី​របស់​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង នី​ឡា បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​បាន​កើតឡើង​ក្នុង​សម្ព័ន្ធភាព​ស្នេហា​របស់​នាង បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​របស់​នាង​អស់​ប្រមាណ​ជាង​៤​ឆ្នាំ​មកនេះ​។

កូនស្រី​របស់​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ រូប​នេះ បាន​ទទួលស្គាល់​ថា ស្នេហា​របស់​នាង​បាន​ទទួល​រង​នូវ​ព្យុះ​ភ្លៀង​ពាក្យ​សម្តី​មិន​ល្អជា​បន្តបន្ទាប់ ប៉ុន្តែ​ពួក​នាង​មិន​បាន​ចុះចាញ់​នោះ​ឡើយ​។ ជាមួយនឹង​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នី​ឡា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «4​ឆ្នាំ​4​ខែ ដែល​មាន​ន័យ​ស្គាល់​គ្រប់​រសជាតិ ផ្អែម ល្វីង ជូរ​ចត់ រឿង​លំបាក​ជា​ច្រើន​ដែល​គេ​មើល​មិនឃើញ ខ្លះ​គេ​សើចចំអក ដៀល និយាយដើម គិត​អាក្រក់​!!!! តែ​ខ្ញុំ​មិន​ដែល​ស្ដាប់ គិត ឬ​អន់ចិត្ត»។

នាង​បញ្ជាក់​ថា «​ផ្លូវ​ខ្ញុំ​រើស​ចង់​អ្នក​ណា​គិត​បែប​ណា​តាម​ការ​គួរ​… តែ​សម្រាប់​ខ្ញុំ​រយៈពេល​4​ឆ្នាំ​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​ស្វែង​យល់​បាន​ច្រើន​»​។ នាង​ថា «​គេ​អួត​ប្ដី​ទិញ​ពេជ្រ ទិញ​ផ្ទះ​ឡាន តែ​ខ្ញុំ​អួត​គូ​អនាគត​ដែល​ជា​ពេជ្រ​សម្រាប់​ខ្ញុំ0x017d7​? ត្រូវ​ចាំ​ថ្ងៃនេះ ពេល​នេះ ខ្ញុំ​លំបាក តែ​ខ្ញុំ​នៅ​តែ​តស៊ូ​អត់ធ្មត់​… ទ្រាំ​បន្តិច​នឹង​ដល់​គោលដៅ​…»​។

បើ​តាម នី​ឡា ថា «​ជីវិត​គូរ​មិន​ស្រួល​ដូច​ខ្ញុំ​គិត​កាល​3​ឆ្នាំ​មុន តែបើ​យើង​ចេះ​រក្សា​គ្នា​គឺ​មិន​បាត់បង់ ថែរ​គ្នា​ទៅ​មក​បាន​នៅ​ជាមួយ​គ្នា​បាន​យូរ បើ​មាន​ម្នាក់​ថែរ​ម្នាក់​ទៀត​មិន​ថែរ​គង់តែ​បែក ចឹ​ង​ត្រូវ​ថែ​រទាំង​ពីរ​»​។ នាង​ថា «​ការ​មើលងាយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​គាត់ គឺ​ច្រើន តែ​ខ្ញុំ​សុំ​តែ​ម្យ៉ាង​កុំ​ទាន់​ទៅ​ណា​ចាំ​មើល​ថ្ងៃជ័យ​របស់ខ្ញុំ​សិន ខ្ញុំ​ចូល​ចិត្ត​ជីវិត​សាមញ្ញ មិន​ហ៊ឺហា មិន​ឡូយឆាយ តែ​មាន​ក្ដី​សុខ សុំ​ត្រឹម​ចំណង​ស្នេហ៍​មួយ​នេះ ឋិតថេរ​រហូត​ទៅ happy anniversary ជូនពរ​មនុស្ស​ស្រី​គ្រប់​រូប​សំណាងល្អ​»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​បាន​ផ្តាច់​ពាក្យ​ជាមួយ​គូស្នេហ៍​ដំបូង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​ថៅកែ​ល្ខោន​ដ៏​ល្បី គឺ​លោក ភី សុ​គ​ន្ធី មក នី​ឡា ក៏​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​ទៀត ដែល​ជា​កូន​អ្នកមាន​គួរសម​ម្នាក់​ផង​ដែរ​។ ចំណង​ស្នេហ៍​ថ្មី​របស់​នាង ក៏​បាន​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ​ផង​ដែរ ខណៈ​ពេល​ពិធី​មង្គលការ​របស់​នាង​ត្រូវ​បាន​លើក​ពេល​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ