ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកពេល៣ថ្ងៃ! អ្នកកើតកូវីដទាំង៩នាក់នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសនៅព្រឹកថ្ងៃទី ១២ ខែមេសា ទុកពេល ៣ ថ្ងៃឱ្យអ្នកជំងឺកូវីដ-១៩ ចំនួន…

រាជធានីភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសនៅព្រឹកថ្ងៃទី ១២ ខែមេសា ទុកពេល ៣ ថ្ងៃឱ្យអ្នកជំងឺកូវីដ-១៩ ចំនួន ៩ នាក់មកបង្ហាញខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ សាលារាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជួនទៅស្ថាប័អយ្យការ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជាធានីភ្នំពេញ បានបញ្ជាក់ថាកន្លងមកសាលារាជធានីភ្នំពេញ បានអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកវិជ្ជមានកូវីដ-១៩​ ចំនួន ៥៦ រូបដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ០៩ ខែមេសា​ ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថិច្ចបានចំនួន ៤៧ នាក់ នៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនូន ០៩ នាក់ មិនបានរកឃើញនៅឡើយទេ ។


រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់់ថា សាមីខ្លួន សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកជំងឺទាំង ៩ នាក់នេះ សូមប្រញ៉ាប់បង្ហាញខ្លួន​ក្នុងរយៈពេល ៣ ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃទី ១២ ខែមេសា​ ឆ្នាំ២០២១ នេះតទៅ ដើម្បីមកទទួលការព្យាបាល ដោយទាក់ទងលេ ១២៩៩ ឬ ១១៥ ។

រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងករណីសាមីជន មិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជួនទៅស្ថាប័អយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើគេចវេះពីការតម្រូវការឱ្យទទួលការព្យាបាល» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានទៅ ២០លានរៀល ។ ហើយត្រូវផ្តន្ទាទោសដាក់គុកពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។


តែបើអ្នកទាំង ៩នាក់បង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ តាមមាត្រា ១៣​ នៃច្បាប់កូវីដ ។
អ្នកជំងឺកូវីដ ១៩ ទាំង ៩នាក់ នោះមាន ៖
១- ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ ៦៥ ឆ្នាំអាជីវករផ្សារអូរឫស្សី តូបលេខ ៤៨ ទីលំនៅផ្ទះលេខ ១៤៤A ផ្លូវលេខ ១៣២A2 សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក
២- ប៉ិច សាវី ភេទស្រី អាយុ ៣៩ ឆ្នាំ ទីលំនៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ
៣- ឈ្មោះ អ៊ិន គឹមស្រ៊ាង ភេទប្រុស អាយុ ៣២ ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
៤- ឈ្មោះ សៅ ហ៊ាត ភេទស្រី អាយុ ៤០ឆ្នាំ កម្មកររោងចក្រឌីន ហាន ស្នាក់់នៅបន្ទប់ជួលលេខ ៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ
៥- ឈ្មោះ ង៉ូយ ស៊ីនឿន ភេទស្រី អាយុ ៣២ ឆ្នាំ កម្មកររោងចក្រឌីន ហាន ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
៦- ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ ៣៣ ឆ្នាំ កម្មកររោងចក្រឌីន ហាន ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៧- ឈ្មោះ ថន ស្រីលក្ខ ភេទស្រី អាយុ ២៥ ឆ្នាំ កម្មកររោងចក្រឌីន ហាន ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ
៨- ឈ្មោះ សយ អូនទូច ភេទស្រី អាយុ៣១ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី ទីលំនៅបច្ចុប្បន្ន ផ្លូវលេខ ១០ សង្កាត់មនោរម្យ
៩- ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ ៣៣ ឆ្នាំ​ កម្មកររោងចក្រឌីន ហាន ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ