ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះឆ្លងច្រើនរហូតដល់២៧៧នាក់ និងជាសះស្បើយ៦០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន២៧៧​នាក់គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន២៧៧​នាក់គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដោយក្នុងនោះ​រាជធានីភ្នំពេញឆ្លងច្រើនជាងគេបង្អស់ បន្ទាប់មកខេត្ត ស្វាយរៀង និងខេត្តកណ្តាល និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់ ។

យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន២៧៧​នាក់ គឺច្រើនលើសលប់នៅរាជធានីភ្នំពេញ ចំនួន ២០៤នាក់, ខេត្តស្វាយរៀងចំនួន ៤៣នាក់, ខេត្តកណ្ដាលចំនួន ២៣នាក់, ខេត្តពោធិសាត់ចំនួន០៣នាក់
, ខេត្តព្រៃវែងចំនួន ០២នាក់, ខេត្តព្រះសីហនុចំនួន ០១នាក់ និង ខេត្តតាកែវចំនួន ០១នាក់ ។

ក្រសួងបានបន្តថា អ្នកកើតកូវីដ១៩ សុរបនៅកម្ពុជាមានចំនួន ៤៥១៥នាក់ និងអ្នកជាសះស្បើយមានចំនួន ២២១២នាក់ និងអ្នកំពុងតែសម្រាកព្យាបាលមានចំនួន ២២៦៨នាក់ និងស្លាប់មាន ៣០នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ